អគ្គីភ័យលេបត្របាក់អស់ផ្ទះមួយខ្នងនៅជិតមាត់ទន្លេក្នុងស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង:   សង្ស័យផ្ទុះសេរខ្សែភ្លើងត្រូវបានអគ្គីភ័យលេបត្របាក់ឆេះអស់ផ្ទះមួយខ្នងហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង9 និង 30 នាទីព្រឹកថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2023 ស្ថិតនៅជិតមាត់ទន្លេ នៅក្នុងភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានអត់ដឹងថា ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងស្ថិតនៅ ភូមិ ឃុំខាងលើកនោះ  គឺផ្ទះឈើចំនួន01ខ្នង ប្រក់ស័ង្កសីបាំងក្ដារ សង់ផុតពីដី ទំហំ 7ម៉ែត្រ×8ម៉ែត្រ បានឆេះអស់ទាំងស្រុង។សមត្ថកិច្ចបានឲ្យដឹកបន្តទៀតថា ចំណែកម្ចាស់ផ្ទះមានឈ្មោះ ឡុង សុផល ភេទប្រុស អាយុ 71 ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កសិករ នឹងប្រពន្ធឈ្មោះ ហម យៀត អាយុ 70 ឆ្នាំ មុខរបរ កសិករ ។  សមត្ថកិច្ចបានបញ្ជាក់ថា រីឯសម្ភារៈប្រើប្រាស់មានរខូចខាតដូចជា- ទូខោអាវ ចំនួន02 .គ្រែប្រអប់ ចំនួន02 រួមនឹងសម្ភារៈរបស់របរប្រើប្រាស់ផ្សេងៗទៀត ។ហើយក៏បានបន្តឆេះរាលដាលដល់ផ្ទះអ្នកជិតខាង បណ្ដាលឲ្យឆេះអស់ជញ្ជាំងផ្ទះមួយទៀតប្រមាណ30% ម្ចាស់ផ្ទះនោះមានឈ្មោះ យិន រ៉ាន់ ភេទប្រុស អាយុ49 ឆ្នាំ និងប្រពន្ធឈ្មោះ ហង្ស សុីណាន អាយុ44ឆ្នាំ។ មូលហេតុមានអណ្តាតភ្លើងឆាបឆេះផ្ទះខាងលើនោះគឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង។  ហេតុការណ៍អគ្គីភ័យដែលកំពង់ឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទៀតនោះរថយន្តពន្លត់អគ្គីភ័យក៏បានមកទាន់ ដោយជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដល់ផ្ទះដែលកំពុងឆេះរាលដ៏ជញ្ជាំងផ្ទះមួយខ្នងទៀតនោះបានទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន02គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកថាឡាបរិវ៉ាត់01គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត01គ្រឿង (ដោយសហការី tnm ស្ទឹងត្រែង)  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង