ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦៣នាក់ ខណៈអ្នកជំងឺចំនួន១៥នាក់ជាសះស្បើយ
TNM(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៣នាក់ ជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៥នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៤៤០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន១១៩១នាក់ ស្លាប់១១នាក់ និងអ្នកជំងឺចំនួន១២៣៤នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕