ព្រះចៅអធិការវត្តពោធិរុក្ខារាម ហៅវត្តពោធិ៍រោង បានដឹកនាំពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យពោធិ៍រោងរៀបចំពិធីបុណ្យមាឃបូជា។

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៣។  ព្រះតេជគុណ វិរិយមង្គលោ លក វ័ន ព្រះចៅអធិការស្ដីទីវត្ត ពោធិរុក្ខារាម ហៅវត្តពោធិ៍រោង ដឹកនាំប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃអនុវិទ្យាល័យពោធិ៍រោង ប្រារព្វពិធីបុណ្យមាឃបូជា។  ដែលស្ថិតនៅវត្តពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំកម្មវិធីមានការដង្ហែរក្បួនចេញពីវត្តឆ្កោះទៅភូមិក្រាំង បន្ទាប់មកចេញទៅភូមិព្រេនហើយក្បូនក៍ឈប់នៅសាលាបុណ្យភូមិព្រេនព្រះតេជគុណ ចៅអធិការវត្តក៍បានពន្យល់អំពីមូលហេតុនឹងសារសំខាន់នៃការនាំឲ្យមានកម្មវិធីបុណ្យមាឃបូជាគឺជាថ្ងៃសំខាន់ពិសេសដែលព្រះសម្មាសម្ពុទ្ធធ្វើសន្និបាទសង្ឃដើម្បីប្រកាសអំពីធម្មនុញរបស់ព្រះពុទ្ធសាសនាជាបេះដូងធម៍ដែលព្រះអង្គប្រាប់ឲ្យភិក្ខុសង្ឃទាំងអស់១២៥០អង្គសុទ្ធតែជាព្រះអរហន្តមានរិទ្ធិមានអភិញ្ញាមកជុំគ្នា។ហើយជាមនុស្សសំខាន់ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសានាក្នុងសម័យនោះ។  ព្រះតេជគុណមានសង្ឃដីការបន្តថា បុណ្យមាឃបូជានេះប្រារព្វនៅព្រឹត្តិការណ៍ធំៗ៣យ៉ាង៖
ទី១ ដើម្បីប្រារព្វនៅការធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គបួន។
ទី២ដើម្បីប្រារព្វថ្ងៃដែលព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ។
ទី៣ ដើម្បីប្រារព្វថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។
ព្រះតេជគុណមានសង្ឃដីការបន្តថាថ្ងៃមាឃបូជានេះក៍ជាដ្ងៃដែលមាមកអារធនាព្រះអង្គឲ្យចូលបរិនិព្វានបន្ទាប់ពីត្រាស់ដឹងបាន៤៥ព្រះវស្សាដោយមារូបនេះតាមឆ្នានេះព្រះអង្គតាំងពីមុនត្រាស់រហូតត្រាសដឹងហើយក៍តាមឆ្នៀនេះព្រះអង្គទៀត។ព្រះសម្មាសម្ពុទ្ធក៍តបមាថាបើព្រះអង្គមិនទាន់បានផ្សព្វផ្សាយព្រះធម៍ឲ្យបានទូលំទូលាយទេ ភិក្ខុសង្ឃមិនទាន់ចេះធម៍ច្បាស់លាស់ មិនទាន់សម្រេចធម៍នឹងផ្សព្វផ្សាយព្រះធម៍ទេ តថាគតមិនបរិនិព្វាននោះទេ។
ការរៀបចំពិធីដង្ហែរបុណ្យមាឃបូជាឆ្នាំនេះត្រូវឡើងស្របតាមការនែនាំរបស់រដ្ធបាលខេត្តនិងមានកិច្ចសហការណ៍ផងដែរអំពីសំណាស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃអនុវិទ្យាល័យពោធិ៍រោង សំខាន់ជាងនោះទៀតគឺគោរពតាមគោលការណ៍នែនាំពីក្រសួងសុខាភិបាលលើសុវត្តិភាពដើម្បីទប់ស្កាត់ជំងឺកូវិត១៩។  សូមរំលឹកថាបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណ ជាតិទៀតផង។ ជាកិច្ចបញ្ចប់ពិធីបុណ្យ ព្រះតេជគុណ វិរិយមង្គលោ លក វ័ន ព្រះចៅអធិការវត្ត សូមថ្លែងអំណគុណពុទ្ធបរិស័ លោកគ្រូុ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ធទាំងអស់ជួបតែពុទ្ធពរ៤ប្រការ និងបានចំនែកបុណ្យស្នើរៗ៕  (ដោយ សឿ សុជា សហការីTNMប្រចាំខេត្តកំពង់ធំ) សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង