មានការប្រកាសអាសន្នវាយឆ្មក់តាមអាកាសក្នុងទីក្រុង Kyiv ខណៈមេដឹកនាំអឺរ៉ុបបើកកិច្ចប្រជុំជាមួយលោក Zelensky
ការប្រកាសអាសន្នការវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ខណៈមេដឹកនាំសហភាពអឺរ៉ុបកំពុងស្ថិតនៅក្នុងរដ្ឋធានីប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីនិងអនាគតរបស់អ៊ុយក្រែនក្នុងការចូលរួមក្នុងប្លុកអឺរ៉ុប ជាមួយប្រធានាធិបតី លោក Volodymyr Zelenskyy ។ ប្រធានគណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុប និងជាប្រធានមេដឹកនាំបណ្តាប្រទេសសហភាពអឺរ៉ុបទាំង ២៧ បានធ្វើដំណើរទៅកាន់ទីក្រុងគីវ ដើម្បីបង្ហាញពីការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈជិតដល់ខួបមួយឆ្នាំ នៃការវាយលុករបស់រុស្ស៊ីលើប្រទេសជិតខាងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ។ ប្រធានសហភាពអឺរ៉ុប លោក Charles Michel បានសរសេរនៅលើបណ្តា Twitter កាលពីថ្ងៃសុក្រថា «វានឹងពុំមានការបោះបង់ក្នុងការតាំងចិត្តរបស់យើងនោះទេ យើងនឹងគាំទ្រអ្នករាល់ជំហានក្នុងការធ្វើដំណើររបស់អ្នកចូលទៅកាន់សហភាពអឺរ៉ុប។ ពុំមានរបាយការណ៍ភ្លាមៗអំពីការវាយប្រហារដោយមីស៊ីលថ្មីនោះទេ បន្ទាប់ពីការព្រមានពីការវាយប្រហារតាមអាកាស។ ជាមួយគ្នានេះ លោក Zelenskyy កំពុងអំពាវនាវឱ្យមានវិធានការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ីដោយសហភាពអឺរ៉ុប ប៉ុន្តែទណ្ឌកម្មថ្មីដែលប្លុកនេះកំពុងរៀបចំសម្រាប់ខួប នៃការវាយលុកត្រូវបានកំណត់ថាមិនសមស្របនឹងការទាមទាររបស់រដ្ឋាភិបាលលោក។ ទីក្រុង Kyiv បានដាក់ពាក្យស្នើសុំចូលទៅក្នុងប្លុកនេះប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីបានវាយលុកលើអ៊ុយក្រែនកាលពីឆ្នាំមុន។ សហភាពអឺរ៉ុបបានទទួលយកពាក្យស្នើសុំនេះ ទោះបីជាខ្លួនបានច្រានចោលការអំពាវនាវរបស់អ៊ុយក្រែនឱ្យពន្លឿនសមាជិកភាពរបស់ខ្លួនក៏ដោយ ខណៈប្រទេសនេះកំពុងមានសង្រ្គាម។ សម្រួលដោយ ទៀង បុណ្ណរី