ព័ត៌មានអន្ដរជាតិបុរាណវិទូម៉ិកស៊ិក រកឃើញកន្ទុយដាយណូស័រ មានអាយុកាល ៧២លានឆ្នាំ

សាធារណជនស្ទើរទូទាំងពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្រុមអ្នកបុរាណវិទ្យាមួយក្រុមបានរកឃើញហ្វូស៊ីលកន្ទុយដាយណូស័រដែលមានអាយុប្រហែល ៧២លានឆ្នាំ នៅលើវាលខ្សាច់មួយក្នុងប្រទេសម៉ិកស៊ិក ដែលវានៅមានរូបរាងល្អ សឹងទាំងស្រុង។  កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ លោក Francisco Aguilar នាយកនៃវិទ្យាស្ថានសិក្សាការវិវត្តរបស់មនុស្ស-សត្វ និងបុរាណវិទ្យា បានឱ្យដឹងថា កន្ទុយដាយណូស័រប្រវែង ៥ yard (៤.៥៧ម៉ែត្រ) ដែលមានឆ្អឹងកងចំនួន ៥០ ត្រូវបានថែរក្សាយ៉ាងល្អ ហើយវាជាសត្វទីមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសម៉ិកស៊ិកនោះទេ។   គំហើញហ្វូស៊ីលមួយនេះ ត្រូវក្រុមបុរាណវិទូ នៃប្រទេសម៉ិកស៊ិក បានកំណត់អត្តសញ្ញាណវាជាពពួកដាយណូស័រដែលមានឈ្មោះថា ហារ៉ូស័រ ឬឌីផូសៀស។ក្រោយការរកឃើញ ពួកគេបានសន្មត់ថា ហ្វួស៊ីលកន្ទុយដាយណូស័រ ប្រហែលជាមានអាយុកាលចន្លោះពី ៦៥-៧២លានឆ្នាំមុន ដែលទីតាំងនៃការរកឃើញជាឆ្នេរសមុទ្ររបស់ម៉ិកស៊ិក កាលពីមុន៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង