ទាញកាំបិតកាប់នាយប៉ុស្តិ៍ម្នាក់ ខណៈដឹកនាំកម្លាំងចុះឃាត់ខ្លួនក្រោយទទួលពាក្យបណ្ដឹងថា ជាអ្នកលួចដុតផ្ទះអ្នកដទៃ
ជនសង្ស័យម្នាក់ដែលបានលួចដុតផ្ទះប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី២៦ ខែមករា នៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយមិនប្រាប់ពីមូលហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចុះបង្ក្រាបហើយជនសង្ស័យបានតបតជាមួយសមត្ថកិច្ចដោយទាញកាំបិតខ្វែវកាប់សមត្ថកិច្ចចុះបង្ក្រាបបានរត់ចែកជើងគ្នាព្រាតបណ្តាលឲ្យរងរបួសលោកនាយប៉ុស្តិ៍ម្នាក់ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ យ៉ុង វ៉េត ហៅវ៉ា អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលជននេះ បានលួចដុតផ្ទះ១ខ្នងនៅក្នុងចម្ការ របស់ឈ្មោះ តាន់ សុខមេសា ភេទប្រុស អាយុ៣៧ឆ្នាំ បណ្ដាលឲ្យឆេះគ្មានសល់ តែសមត្ថកិច្ចមិនបាននិយាយប្រាប់ពីមូលហេតុដែលនាំឲ្យជននេះដុតបំផ្លាញផ្ទះជនរងគ្រោះនោះទេ។ សមត្ថកិច្ចបន្តថា ការឃាត់ខ្លួនជនសង្ស័យយ៉ាងខាងលើនេះធ្វើឡើងក្រោយពីម្ចាស់ផ្ទះបានប្ដឹងសុំអន្តរាគមន៍ពីលោក ហិត ណាត នាយប៉ុស្តិ៍នគរបាលឃុំត្រែង ហើយលោកមេប៉ុស្តិ៍ក៏បានដឹងនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗដើម្បីឃាត់ខ្លួន ជនដៃដល់ឈ្មោះ យ៉ុង វ៉េត ហៅ វ៉ា ប៉ុន្តែពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ហាក់មានការតឹងតែងដាក់គ្នាដោយជនសង្ស័យមិនព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាប់ ក៏ទាញកាំបិតខ្វែវដេញកាប់មន្ត្រីនគរបាលរត់ចែកជើងគ្នាបណ្តាលឲ្យកាប់ត្រូវក្បែរកំប៉េះគូថលោកមេប៉ុសិ៍១ខ្វែវបណ្តាលឲ្យរងរបួសដេរ០៣ថ្នេរ ហើយជនដៃដល់ក៏រត់គេចពីសមត្ថកិច្ចបណ្តាលឲ្យដួលមុតកាំបិតនៅនឹងដៃខ្លួនឯងរងរបួសត្រង់ក្បាលទើបសមត្ថិច្ចក្របួចជាប់តែម្តង ។ សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះចាំចម្ការរបស់ជនរងគ្រោះ ដែលជនសង្ស័យខាងលើបានដុតឆេះគ្មានសល់ធ្វើពីឈើប្រក់ស័ង្កសី មានទំហំ ៤ម៉x១២ម៉ បណ្ដាលឲ្យខូចខាតអស់ទាំងស្រុងដែលគិតជាទឹកប្រាក់ប្រមាណជិត ៨០០០ដុល្លារ ។ ហើយពេលនេះជនដៃដល់ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ និងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សម្រួលដោយ ទៀង បុណ្ណរី