សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន០៣ពីស្រុកទឹកឈូ
TNM(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញចេញអនុក្រឹត្យ ស្ដីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ នេះបើតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
អនុក្រឹត្យរបស់សម្តេចតេជោ បានបញ្ជាក់ថា «ត្រូវបានបង្កើត ក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន០៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ព្រំប្រទល់រដ្ឋបាល ក្រុងបូកគោ ត្រូវបានកំណត់ដូចមាន ក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ»៕