ចោរមួយក្រុមដេញឆក់កាបូបស្ត្រីម្នាក់ជិះម៉ូតូឌុបកូនពីរនាក់ដើរលក់ខោអាវនៅជាយក្រុងស្ទឹងត្រែងបានសម្រេច

ខេត្តសឹ្ទងត្រែងៈ គួរឱ្យអាណិតស្រ្តីម្នាក់ជិះម៉ូតូឌុបកូន02នាក់ បើកដើរលក់ខោអាវជជុះ នៅតាមជាយក្រុងស្ទឹងត្រែង នៅភូមិកោះខឌិន សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង ខេត្តស្ទឹងត្រែង ។ ខណ:ពេលជិះដើរមកដល់ពាក់កណ្តាលផ្លូវ នៅចំណុចគីឡូម៉ែត្រលេខ១៤ លើផ្លូវជាតិលេខ ៧ អាស៊ានហាយវ៉េ កម្ពុជា-ឡាវ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុង. ខេត្តសឹ្ទងត្រែង មានចោរមួយក្រុមបានដេញតាម មកឆក់កាបូបបានសម្រេចដោយយកលុយអស់ រួចហើយក៏គេចខ្លួនបាត់ស្រមោល ។  តាមការរៀបរាប់របស់ស្រ្តីរងគ្រោះមានឈ្មោះ លឹម សុភា ដែលរស់នៅព្រៃចាស់ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង ខេត្តសឹ្ទងត្រែង បានផ្តល់កិច្ចសម្ភាសន៍ឱ្យអ្នកសារព័ត៌មានយើងដឹងនៅនិងកន្លែងកើតហេតុនារសៀលថ្ងៃទី 26 ខែមករានេះថា រូបគាត់បានជិះម៉ូតូឌុបកូនពីរនាក់ បើកដើរលក់ខោអាវជជុះតាមភូមិកោះខឌិន ” បន្ទាប់មករូបគាត់ បានខ្ចីលុយគេបាន2លាន50សិបម៉ឺនរៀល។ ស្រ្តីរងគ្រោះរូបនោះបានបញ្ជាក់ទៀតថា ដើម្បីយកទៅដោះសងធនាគារ ពេលដែលជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ7 អាស៊ានហាយវ៉េកម្ពុជា-ឡាវ មកដល់ពាក់កណ្តាលផ្លូវ នៅចំណុចគីឡូម៉ែ ត្រលេខ14 ស្ថិតនៅភូមិខាងលើនោះ មានលេចមុខក្រុមចោរប្លន់មួយក្រុមបានជិះម៉ូតូតាមពីក្រោយពាក់មួកសវត្ថិភាពបិទម៉ាសជិត មានគ្នា03នាក់ ក៏បានចូលមកឆក់កាបូបរួចបណ្តាលឲ្យដួលទាំងម៉ែទាំងកូន ដោយយកលុយទាំងអស់មានចំនួន2លាន50ម៉ឺនរៀល។  ស្រ្តីរងគ្រោះដដែលបានបញ្ជាក់បន្តទៀតថា នៅពេលយកលុយហើយ វាបោះកា បូបអោយវិញ ហើយបម្រុងយកម៉ូតូថែមទៀត តែចៃដន្យមានរថយន្តនិងម៉ូតូប្រជាពលរដ្ឋមកដល់ភ្លាមនោះ ក្រុមចោរប្លន់ទាំងនោះ ភ័យស្លន់ស្លោបានឡើងជិះម៉ូតូរត់គេចខ្លួនបាត់តែម្តង ។  គួរបញ្ជាក់ដែរថា ក្រោយមកក៏បានឃើញមេភូមិគីឡូម៉ែត្រលេខ8 និងកម្លាំងប្រជាការពារភូមិមកដល់ភ្លាមផងដែល ដោយបានទូរស័ព្ទទាក់ទងទៅសមត្ថកិច្ច តែចាំយូរពេកមិនឃើញមកដល់ ជនរងគ្រោះក៏បង្ខំចិត្តឡើងជិះម៉ូតូទាំងរងរបួសទៅផ្ទះដោយខ្លួនឯងទាំងអស់សង្ឃឺម ស្ត្រីរងគ្រោះក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ ត្រូវមានប្រុងប្រយ័ត្នការពារខ្លួនឯង ប្រយ័ត្នក្រុមចោរឆក់កាបូបដូចរូបខ្ញុំទៀត ៕ (ដោយសហការី tnm ស្ទឹងត្រែង)  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង