ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់ បញ្ជាការដា្ឋនកងរាជអាវុធហត្ថខេត្តព្រៃវែង
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់បញ្ជាការដា្ឋនកងរាជអាវុធហត្ថខេត្តព្រៃវែង លើទំហំផ្ទៃដី២៥,៦០០ម៉ែត្រការ៉េ បណ្តោយ ៥៦ម៉ែត្រ ទទឹង ១១ម៉ែត្រ និងកម្ពស់៣ជាន់ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលនៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។ សម្រួលដោយ ទៀង បុណ្ណរី