អាមេរិក​ផ្អាក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​មី​យ៉ាន់​ម៉ា​រហូតដល់​រដ្ឋាភិបាល​ជាប់ឆ្នោត​ត្រឡប់មកវិញ​

TNM(អាមេរិក) ៖ តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោកស្រី Katherine Tai បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នឹង​ផ្អា​រាល់​ការទាក់ទង​ជាមួយ​មី​យ៉ាន់​ម៉ា​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​វិនិយោគ​ឆ្នាំ​២០១៣ រហូតដល់​ការវិលត្រឡប់​របស់រ​ដ្ឋា​ភិ​បាល​ដែល​បានជ្រើសរើស​តាមបែប​ប្រជាធិបតេយ្យ​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​ថ្ងៃ​សៅរ៍​គឺជា​ថ្ងៃ​បាតុកម្ម​បង្ហូរឈាម​ដ៏​ធំ​បំផុត​នៅ​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ថ្ងៃទី​១​ខែកុម្ភៈ ដែលមាន​មនុស្ស​ស្លាប់​ចំនួន១១៤នាក់​។ មនុស្ស៥​នាក់​ទៀត​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ច័ន្ទ​នៅពេលដែល​មនុស្ស​រាប់ពាន់​នាក់​បានធ្វើ​បាតុកម្ម​នៅតាម​ដងផ្លូវ​ជាថ្មី​ម្តងទៀត​ប្រឆាំងនឹង​យោធា​ដែល​បាន​វិលត្រឡប់​មកកាន់​អំណាច​វិញ​បន្ទាប់​ពីមួយ​ទសវត្សរ៍​។​

​លោកស្រី Tai បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ​ការសម្លាប់​របស់​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុមបាតុករ​ដោយ​ស្ងៀមស្ងាត់​រួមមាន​និស្សិត កម្មករ និង​មេដឹកនាំ​កម្មករ និង​កុមារ​បានធ្វើ​ឲ្យ​មនសិការ​សហគមន៍​អន្តរជាតិ​ត​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​លោកស្រី Tai ដែល​បាន​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១៨​ខែមីនា​បាន​និយាយថា​”​សកម្មភាព​ទាំងនេះ​គឺជា​ការវាយលុក​ដោយផ្ទាល់ ទៅលើ​ដំណើរការ​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រជាជន​មី​យ៉ាន់​ម៉ា ដើម្បី​ទទួលបាន​អនាគត​ប្រកបដោយ​សន្តិភាព និង​វិបុលភាព​”៕

អត្ថបទដែលជាប់ទាក់ទង