មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុនាំអំណោយឯកឧត្ដម ហ៊ុន ម៉ាណែត ឧបត្ថម្ដដល់កងកម្លាំងឈរជើងចំនួន៣គោលដៅក្នុងស្រុកព្រៃនប់

TNM(ខេត្តព្រះសីហនុ) ៖ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដឹកនាំ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យជំនាញពាក់ព័ន្ធ ចុះសួរសុខទុក្ខ កម្លាំងដែលចូលរួមសហការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងនាំយកគ្រឿងឧបភោគ បរិភោគនិងភេសជ្ជៈ និងថវិកាមួយចំនួន ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក ឧបត្ថម្ដដល់កងកម្លាំងឈរជើងចំនួន៣គោលដៅ ស្រុកព្រៃនប់ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២គ្រួសារមានទីលំនៅភូមិកោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមួយគ្រួសារទទួលបាន អង្ករ ២៥គ.ក្រ មី ១កេស ទឹកសុទ្ធ២កេស ភេសជ្ជៈតែ១កេស ថវិកា ១០០,០០០រៀលនៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

មានប្រសាសន៍ក្នុងពេលជួបសំណេះសំណាលជាមួយកងកម្លាំង និង សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមគោលដៅនិមួយៗ លោកមេបញ្ចាការតែងតែលើកឡើងថា  ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈនៃការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ នាពេលនេះ យើងទាំងអស់គ្នាសាមគ្គីបានយ៉ាងល្អ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺដ៏កាចសាហាវមួយនេះ។

មុននឹងបន្តដំណើរទៅគោលដៅផ្សេងទៀត លោកមេបញ្ជាការ មិនភ្លេចដាស់តឿន នាយទាហាន នាយទាហានរង នឹងពលទាហាន ព្រមទាំងកម្លាំងសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ទាំងអស់ ឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងត្រូវចូលរួមអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏សាហាវនេះ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកនៅជុំវិញខ្លួនយើង និង ត្រូវ អនុវត្តន៍ឱ្យខ្ជាប់ខ្ជួននូវវិធានការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន « ៣កុំ ៣ការពារ »៕

អត្ថបទដែលជាប់ទាក់ទង