កិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ផ្តោតលើការពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារចំពោះមុខ ៣សំខាន់

ភ្នំពេញ៖ កិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបញ្ចប់ទៅប្រកបដោយស្មារតីឯកភាព និងលទ្ធផលជាផ្លែផ្កាបំផុត ដោយបានធ្វើការបែងចែកតួនាទី និងភារកិច្ចរបស់សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍របស់ខ្លួន ឱ្យស្របតាមស្ថានភាពតម្រូវជាក់ស្តែង ជាពិសេសការវិវត្តរបស់សង្គម និងតួនាទីភារកិច្ចរបស់ ស.ស.យ.ក. សំដៅធានាប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការជំរុញបេសកម្ម និងលើកស្ទួយបុព្វហេតុ ស.ស.យ.ក.។ ទន្ទឹមនេះ អង្គប្រជុំ ក៏បានផ្តោតការពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារចំពោះមុខ ៣ សំខាន់រួមមាន៖ (១) យុទ្ធនាការពលរដ្ឋល្អ (២) ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និង(៣) យុទ្ធនាការ BEYOND THE GAMES។ ថ្លែងប្រសាសន៍បិទកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានដឹកនាំអង្គប្រជុំ បានគូសបញ្ជាក់ពីបុព្វហេតុដែល ស.ស.យ.ក. តែងខិតខំប្រឹងប្រែង គិតគូរ រៀបចំព្រឹត្តិការណ៍ ឬយុទ្ធនាការនានាជាប្រចាំ និងបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់ជាមួយប្រជាជន និងផ្តល់ជាវេទិកាដែលអនុញ្ញាតឱ្យសាធារណជនគ្រប់ស្រទាប់អាចរួមគ្នា ចូលរួមចំណែកក្នុងកិច្ចការងារដើម្បីសង្គម និងប្រទេសជាតិ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា គណៈអចិន្ត្រៃយ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល សមាជិក សមាជិក ស.ស.យ.ក.ទាំងអស់គ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេល ១០ ឆ្នាំនេះបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តដើម្បីឱ្យនិមិត្តសញ្ញាស.ស.យ.ក.ក្លាយទៅជានិមិត្តសញ្ញាដែលប្រជាពលរដ្ឋទទួលស្គាល់ និងអបអរសាទរ៕ #សសយក #យុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ

អត្ថបទដែលជាប់ទាក់ទង