ស្រ្តីម្នាក់នេះទំនងជាអាងរូបសម្រស់ទេដឹង បានជាលួងលោមបោកប្រាស់យកលុយគេហើយមិនព្រមដោះស្រាយ បើទោះតុលាការចេញដីកាកោះហៅ
ភ្នំពេញ : មុខមូលក្រឡង់ដូចវង់តារារះនៅពេលរាត្រី ស្រ្ដីម្នាក់ត្រូវបានគេចាត់ទុកថា ទំនងជាមានជំនាញ១០០ជំពូកខាងភូតកុហក់មិនចេះធុញទ្រាន់ បើទោះតុលាការធ្លាប់ចេញដីកាម្ដងជាពីរដងក៍ដោយ ។ ស្រ្តីរូបនេះត្រូវបានគេនិយាយថា ទំនងអាងរូបសម្រស់ទេដឹង បានជាមិនសូវខ្វល់ខ្វាយរឿងច្បាប់ទម្លាប់ ។សំណុំរឿងពាក់ព័ន្ធស្រ្តីស្រស់ស្អាតបែបស៊ីវិល័យម្នាក់ ដែលរងបណ្ដឹងថា ឆបោក ពោលចេញសែកស្អុយ ឬសែកអត់លុយ ពេលនេះបានបន្តអូសបន្លាយពីមួយខែទៅមួយខែ ឬពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីស្រ្តីរូបនោះត្រូវបានគេប្ដឹងទៅតុលាការក្រុងភ្នំពេញ ឬតុលាការចេញដីកាកោះហៅចំនួន២លើកក៍ពិតមែន ។ ស្រ្តីម្នាក់ដែលរងបណ្ដឹងឆបោក ត្រូវបានគេប្រាប់ថា សន្យាសងលុយជនរងគ្រោះដែលជាដើមបណ្ដឹង ម្ដងថ្ងៃនេះម្ដងថ្ងៃនោះ ដោយអូសបន្លាយពេលរាប់ខែ រាប់ឆ្នាំ បន្ទាប់ពីព្រះរាជអាជា្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឱ្យចូលខ្លួនបំភ្លឺចំនួនពីរលើក កាលពីជាង១ឆ្នាំមុន ។ បន្ទាប់មកក៍មានបុរសម្នាក់ដែលអះអាងថា ជាប្ដីសន្យាថានឹងសងលុយនោះជំនួស តែចុងក្រោយបែរជាបានស្អែកស្អុយ ។ យោងតាមដីកាកោះលើកទី១ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តាមពាក្យបណ្ដឹងចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ របស់ឈ្មោះ ខាំង សាធា ភេទប្រុស ប្ដឹងឈ្មោះ យីម សុខលី ពីករណី «ឆបោក» ។ ដោយឡែកដីកាលើកទី២ ពាក់ព័ន្ធពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ។ យោងតាមឯកសារទិញលក់ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលអង្គភាពសារព័ត៌មានTNM ទទួលបានកាលពីពេលថ្មីៗ បានឱ្យដឹងថា ឈ្មោះ ហ៊ិន ហិត ភេទស្រី ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៥០៥៦៨៨១៣ និងប្ដីឈ្មោះ ញូង យីម ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៥០៥៦៨៨១៦ មានអាសយដ្ឋាន ភូមិក្រសាំង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហៅកាត់ថា អ្នកលក់ ឬភាគី “ ក “ និង ឈ្មោះ ខាំង សាធា ភេទប្រុស ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៩០៤៨៨៣៤៨ ហៅកាត់ថា អ្នកទិញ ឬភាគី “ ខ “ បានព្រមព្រៀងគ្នា ទិញដីតម្លៃ ១ម៉ឺនដុល្លារ ទំហំ ៣៧២០ ម៉ែត្រការ៉េ មានទីតាំងនៅភូមិល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្ថុលេខ ០៦០២០៩១៣០៣៧៩ ។ តាមសេចក្ដីរាយការណ៍ចុងក្រោយ ឈ្មោះ ម៉ន ម៉ាប់ ដែលអះអាងជាប្ដីចុងបណ្ដឹង បានសន្យាថា សងលុយទៅដើមបណ្ដឹងចំនួន ១១៥០០ ដុល្លារ លទ្ធផលចុងក្រោយសែកនោះអត់សាច់ប្រាក់ ជុំវិញព័ត៍មានខាងលើនេះដែរអង្គភាពសារព័ត៍មាន ធី អិន អឹម មិនអាចសុំកាបំភ្លឺគ្រប់ភាគីពាក់ព័ន្ធបានទេដោយសាគ្មានលេខទូរស័ព្ទ ការិល័យកណ្ដាលTNM រង់ចាំកាបំភ្លឺរាល់ម៉ោងធ្វើការ ៕ សម្រួលដោយ ទៀង បុណ្ណរី