មានកាផ្ទុះបំពង់ទុយោបូមខ្សាច់​ ដែលខួងដីកប់ទុយោបូមខ្សាច់កាត់ទទឹងផ្លូវជាតិលេខ២ បណ្ដាលឲ្យថ្នល់កៅស៊ូឡេីង​ប៉ោងដូចខ្នងអណ្ដេីក និងហូរហៀរខ្សាច់ពេញផ្លូវ ធ្វើឲ្យមានកកស្ទះចរាចរណ៍ទាំងព្រឹក

រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានកាផ្ទុះបំពង់ទុយោបូមខ្សាច់ ដែលខួងចោះពីក្រោមដីកាត់ទទឹងផ្លូវជាតិលេខ២ បណ្ដាលឲ្យថ្នល់កៅស៊ូឡេីង​ប៉ោងដូចជាខ្នងអណ្ដេីក និងហូរហៀរខ្សាច់ពេញផ្លូវ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ភ្លាមៗនោះដែរគេឃេីញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន​ខណ្ឌមានជ័យ បានចុះមកជួយសម្រួលចរាចរណ៍ភ្លាមៗ ផងដែរ។
ហេតុការណ៍នេះកេីតឡេីងនៅត្រង់ចំណុចជិតសាលាអន្តរជាតិACE លេីកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង០៦:២០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ។ សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង