សម្តេច ហ៊ុន សែន បញ្ចេញវ៉ាក់សាំងកូវីសែល ១ម៉ឺនដូសទៀតចាក់ជូនពលរដ្ឋអាយុ៦០ឆ្នាំឡើងនៅភ្នំពេញ
TNM(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្តល់វ៉ាក់សាំងកូវីសែល (AstraZeneca) ចំនួន ១០.០០០ដូស ដែលចាក់បានមនុស្សវ័យអាយុ ៦០ឆ្នាំឡើងបានចំនួន ៥០០០នាក់បន្ថែមលើចំនួន ៥៥,៧០០នាក់ ដែលសម្តេចតេជោបាន និងកំពុងជម្រុញការចាក់ជារៀងរាល់ថ្ងៃ ជូនដល់ក្រុមមនុស្សអាយុពី ៦០ឆ្នាំឡើងនេះឱ្យបានចប់ក្នុងរយៈពេលពីរសប្តាហ៍នេះ ដែលបានបង្ហាញពីការគិតគូរយកចិត្តទុកដាក់ខ្លាំងពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីលើសុខភាពមនុស្សវ័យអាយុ ៦០ឆ្នាំឡើងក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាល៕