លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ អញ្ជើញចុះមកពិនិត្យ និងពង្រឹងការងារជំនាញនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ប៉ោយប៉ែត ៖ នារសៀលថ្ងៃអង្គារ៍ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំក្រុមការងារចុះមកពិនិត្យស្ថានភាពទូទៅ និងពង្រឹងការងារជំនាញ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ៕ ក្នុងពីធីនេះដែរ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ក៏មានមតិផ្តាំផ្ញើនិងដាស់តឿនទៅដល់មន្រ្តីៗជំនាញទាំងអស់គ្រាប់ផ្នែកសូមរក្សានូវវិជ្ចាជីវៈក្នុងក្របខណ្ឌជាមន្រ្តីនគរបាលជាតិក្រោមការដឹកនាំដោយសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ជាចុងក្រោយសូមរក្សា សុវត្ថភាព និងសុខភាពទូទៅចំពោះខ្លួនឯង និងប្រជាពលរដ្ឋរួមទាំងភ្ញៀវជាតិអន្តរជាតិ សូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល នូវ ៣កុំ បីការពារ។ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង