​ថ្នាក់ដឹកនាំខេត្តកោះកុង​ អញ្ចេីញចុះពិនិត្យទីតាំងត្រចៀកកាំ​ ស្ថិតនៅឃុំស្រែអំបិល​ ស្រុកស្រែអំបិល​

នាថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនំាក្រុមការងារ ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងសំណង់ត្រចៀកកំាមួយកន្លែងរបស់ លោកឧកញ៉ា គា ធី មានទីតាំង​ ស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។
បន្ទាន់ពីកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំងជាក់ស្តែង លោក សុខ សុទ្ធី បានណែនំាដូចខាងក្រោម៖
១-សំណង់ត្រចៀកកំា​ដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ត្រូវតែផ្អាកការសាងសង់ជាដាច់ខាត។ ម្ចាស់សំណង់ ត្រូវរៀបចំសំណុំឯកសារស្នើសូមច្បាប់អនុញ្ញាតឱ្យបានរួចរាល់ក្នុងរយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នំា២០២៣។ ប្រសិនបើក្នុងរយៈពេលមួយសប្តាហ៍នេះ​ ម្ចាស់សំណង់មិនស្នើសូមច្បាប់អនុញ្ញាឱ្យបានត្រឹមត្រូវទេ រដ្ឋបាលខេត្តនឹងឱ្យមេធាវីរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រៀបចំឯកសារដាក់ពាក្យបណ្តឹង២-អាចម៍ដី ដែលបានចាក់រំលោភចូលព្រែក ម្ចាស់សំណង់ត្រូវកាយយកអាចដីនេះចេញវិញ (កាយចេញ១០ម៉ែត្រ) ៣-ចំពោះ​របងដែលបានសាងសង់ រំលោភចូលចំណីផ្លូវ ម្ចាស់សំណង់ត្រូវរុះរើចេញ។ ក្នុងករណី ម្ចាស់សំណង់ចង់សាងសង់របងឡើងវិញ ត្រូវសហការ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ៤-ករណីសំណង់គ្មានច្បាប់អនុញ្ញាតនេះ​រដ្ឋបាលខេត្តនឹងចេញលិខិតជូនដំណឹងទៅម្ចាស់សំណង់ ហើយរដ្ឋបាលស្រុកស្រែអំបិល ត្រួតពិនិត្យ តាមដានការអនុវត្ត នៃខ្លឹមសារលិខិតរបស់រដ្ឋបាលខេត្ត៕សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង