ក្រុមចោរប្លន់លួចចូលផ្ទះពលរដ្ឋមួយគ្រួសារ ភ្ជង់គម្រាមយកលុយបានជាង២ពាន់ដុល្លា នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង
ខេត្តសឹ្ទងត្រែង៖ ក្រុមចោរប្លន់បានធ្វើសកម្មភាព លួចចូលផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ដោយចាប់ចងកៀកដៃមកក្រោយ រួចបានភ្ជង់គម្រាមឱ្យយកទ្រព្យសម្បត្តិ លុយកាក់ឱ្យ ដោយយកលុយបានអស់ចំនួនជាង២ដុល្លារអាមេរិកនៅក្នុងកូនជ្រូក ដែរជនរងគ្រោះបានសន្សំទុកជិតពីឆ្នាំមកហើយ។ហេតុការណ៍នេះបានកើតឡើងនៅបណ្តោយផ្លូវជាតិលេខ៧ អាស៊ានហាយវេ កម្ពុជា-ឡាវ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី នៅជាយក្រុងសឹ្ទងត្រែង ខេត្តស្ទឹងត្រែង។ បន្ទាប់ពីក្រុមចោរប្លន់ចេញទៅបាត់ ទើបបានដឹងដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងក្រុង ចុះត្រួតពិនិត្យមកដល់ផ្ទះរបស់ជនរងគ្រោះនិងបានសួរនាំរួចធ្វើកំណត់ហេតុភ្លាមៗផងដែរ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ។
តាមការឲ្យដឹងពីស្រ្តីមានឈ្មោះ ម៉ៅ ស្រីទូច ដែលបានបានផ្ដល់ចម្លើយប្រាប់ទៅសមត្ថកិច្ចក៏ដូចជាអ្នកសារព័ត៌មានផងដែរនៅផ្ទះកើតហេតុថា នៅពេលប្តីគាត់ចេញ ទៅលក់ផ្សិត នៅវេលាម៉ោង៣ទៀបភ្លឺ,ពេលនោះប្តីរបស់គាត់ភ្លេចខ្លួនចាក់សោរទ្វារផ្ទះ ចំណែកខ្លួនគាត់បានដើរចូលទៅដេកវិញ ដោយមិនបានមើលទ្វារ, អាងប្តីចាក់សោរពីខាងក្រៅដូចសព្វដង។ពេលនោះក្រុមចោរក៏ឆ្លៀតឱកាសរុញទ្វារចូលក្នុងផ្ទះតែម្តង។ស្រ្តីខាងលើនោះបានបញ្ជាកថា ក្រុមចោរដែលចូលក្នុងផ្ទះមានគ្នាពីរ តែនៅខាងក្រៅផ្ទះ មិនដឹងមានគ្នាប៉ុន្មាននាក់ទៀតនោះទេ គ្រាន់តែដឹងថា ចូលមកក្នុងផ្ទះ ឃើញមានគ្នាពីរនាក់ ពាក់មួកសុវត្ថភាព និងពាក់ម៉ាសពណ៌ខ្មៅ ទាំងពីរនាក់។ ខណៈពេលធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិនេះ ដោយម្នាក់បានគ្រៀកព័ទ្ធដៃគាត់មកក្រោយហើយគម្រាមមិនឲ្យស្រែក បើហ៊ានតែស្រែកនិងស្លាប់ចោល គាត់ក៏នៅស្ងៀម នៅពេលភ្ជង់ច្របាច់កនេះ មិនដឹងភ្ជង់អ្វីនោះទេ ព្រោះក្នុងផ្ទះងងឹតពេក គាត់មិនអាចសម្គាល់មុខចោរហើយក៏មិនដឹងថា ក្នុងដៃចោរមានកាំភ្លើង ឬកាំបិតទេ។ ស្រ្តីខាងលើដដែលនោះ បានបញ្ជាក់បន្តទៀតថា ចោរម្នាក់បានចូលទៅឆែកឆេរើ កកាយក្នុងបន្ទប់ដេកស្ទើរគ្រប់ទីកន្លែងទាំងអស់ ដោយកាយចុះកាយឡើង ក៏ប៉ះនិងកូនជ្រូកដី បានធ្លាក់បែក ចេញសុទ្ធតែលុយ ព្រោះអីកូនជ្រូកដីនេះ គាត់នឹងប្ដីបានសន្សំលុយទុកពីការលក់ផ្សិត អស់រយ:ពេលជាង២ឆ្នាំមកហើយ។ ពេលនេះត្រូវបានក្រុមចោលប្លន់វាបានប្រមូលយកលុយ ក្នុងកូនជ្រូកនោះ មានលុយជាង២ ពាន់ដុល្លារអាមេរិច ។ ក៏ប៉ុន្តែក្រុមចោរនោះ មិនបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតគាត់ទេ។ លោក ឈីវ គឹមហាក់ មេភូមិព្រៃចាស់ សង្កាត់សាមគ្គី ក្រុង/ ខេត្តសឹ្ទងត្រែង បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ករណីក្រុមចោរប្លន់យកទ្រព្យសម្បត្តិខាងលើនោះជនរងគ្រោះត្រូវជាកូនស្រីបង្កើតរបស់លោក។ នៅចុងឆ្នាំ២០២២ និងផ្លាស់ចូលឆ្នាំថ្មី ២០២៣ខាងមុននេះ សម្រាប់ភូមិគីឡូម៉ែត្រែលេខ៨នេះ មិនត្រឹមតែប្លន់យកលុយរបស់កូនគាត់ប៉ុណ្ណឹងទេ ។ ក្រុមចោរទាំងនោះ វាលួចកាច់កម៉ូតម៉ាកសង C ១២៥ ចំនួន២គ្រឿង ហើយថែមទាំងលួចកាត់ខ្សែភ្លើងជាបន្តបន្ទាប់ និងលួចមាន់ លួចទា ជាដើម។ លោក ឈីវ គឹមហាក់ ជាមេភូមិព្រៃចាស់សង្កាត់សាមគ្គី ក្រុង ខេត្តសឹ្ទងត្រែង បានបញ្ជាក់ថា ជារឿយៗតែងតែចាត់តាំងឱ្យកម្លាំងក្រុមប្រជាការពារភូមិ ជិះមូតូដើរល្បាតចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង១ទាប់ភ្លឺ។ ពេលប្រជាការពារភូមិអត់ងងុយពេក ក៏ចូលទៅដេករៀងៗខ្លួន ទើបពេលនោះហើយធ្វើឲ្យក្រុមចោរឆ្លៀតឱកាស ចូលប្លន់តែម្តង ។ លោកមេភូមិបានបញ្ជាក់បន្ថែមថា ទោះបីជាយ៉ាងនេះក៏ដោយ ចាប់ពីថ្ងៃនេះតទៅ លោកនិងរៀបចំដាក់ផែនការថ្មី និងពង្រឹងយន្តការការពារសន្តិសុខ ដើម្បីភូមិ-ឃុំ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋឡើងវិញ ៕
(ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី