ពិធីដ៏អស្ចារ្យរបស់សត្វដំរី អៃរាវត្តា រម្លឹកខួប១ឆ្នាំ ដែលមានឈ្មោះថាណូអែលទេវី ដែលរៀបចំដោយ សមាគមន៍អភិរក្ស<< ដំរី អៃរាវត្តា >>
រតនគិរី÷នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ជាគម្រប់ខួប១ឆ្នាំនៃថ្ងៃកំណើតការបង្កាត់ពូជដំរីស្រុកបានសម្រេច។នេះជាមោទនភាពមួយដែលកន្លងមកជាច្រើនឆ្នាំមិនធ្លាប់បង្កាត់ពូជបន្តបានសម្រេច។អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមន៍អភិរក្សដំរី << អៃរាវត្តា >>បានអញ្ជើញចាស់ទុំ រដ្ឋអំណាចនៅមូលដ្ឋានស្ថិតក្នុងតំបន់រមណីយដ្ឋានទឹកជ្រោះកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ចូលរួមពិសាបាយសាមគ្គី និងសម្តែងការដឹងគុណដល់ចាស់ទុំនៅក្នុងមូលដ្ឋាន ដែលអ្នកភូមិផងរបងតែមួយ តែងតែបានផ្តល់កិច្ចសហការចូលរួមក្នុងការបង្ករភាពងាយស្រួលតាំងពីដើមតរៀងរហូតមកដល់បច្ចុប្បន្ននេះ ។ បើតាមការបញ្ជាក់របស់អ្នកស្រី ខៃ ចិន្តាប្រធានសហគមន៍ចិញ្ចឹមអភិរក្ស និងបង្កាត់ពូជដំរី អៃរាវត្តា បានមានប្រសាសន៍ថា៖ ការជួបជុំគ្នាប្រកបដោយភាពរាក់ទាក់ស្និទ្ធស្នាលពិសារបាយសាមគ្គីនាថ្ងៃនេះ គឺជាភាពជោគជ័យដ៏ធំធេងមួយ ក្នុងការប្រារព្ធខួបកំណើតកូនដំរីមានឈ្មោះ ណូអែលទេវដែលណូអែល បានកើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ហើយរហូតមកដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះកូនដំរី ឈ្មោះណូអែលវាមានអាយុមួយឆ្នាំគត់ ដោយឪពុកគេមានអាយុ៤៩ឆ្នាំ នឹងម្តាយរបស់គេមានឈ្មោះ អ៊ីកែវ មានអាយុ៣៩ឆ្នាំរស់នៅលក្ខណៈដំរីស្រុក។ បច្ចុប្បន្ននៅក្នុងខេត្តរតនគិរី សមាគមន៍ អភិរក្ស បង្កាត់ពូជដំរី អៃរាវតា ត្រូវបានមជ្ឈដ្ឋានមហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការ ភ្ញៀវទេសចរណ៍ជាតិ បានចូលរូមហើយខាងអន្តរជាតិហាក់បានសម្លឹងមើលឃើញថា ការប្រឹងប្រែងរបស់សមាគមគឺបានពុះពារគ្រប់ឧបសគ្គដើម្បីថែរក្សាអភិរក្សនៅពូជដំរីដែលស្ទើតែផុតពូជគឺបង្កាត់បានសម្រេច។ លោកស្រីប្រធានសមាគមបញ្ជាក់ថា៖សកម្មភាពដំណើរការបានមកនេះដោយមានការគាំទ្រពី ក្រសួងពត៌មាន ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយថ្មីៗនេះលោកជំទាវ សម្តេចក្រឡាហោមសខេង បានចូលទស្សនានិងឧបត្ថម្ភគាំទ្រថវិកាមួយចំនួនផងដែរ។
លោក ព្យែ ក្លេ ស្វាម៉ឺលោកស្រីចិន្តា អ្នកជំនាញថែទាំសត្វដំរីបានឲ្យដឹងថា៖ បើតាមការបញ្ជាក់របស់ហ្មដំរីបានអោយដឹងថា បច្ចុប្បន្ននៅក្នុងសមាគមន៍ អភិរក្ស ដំរីអៃរាវត្តា មានដំរីចំនួន៣ក្បាលដែលកំពុងធ្វើសកម្មភាពបម្រើអោយវិស័យទេសចរណ៍នៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ទឹកជ្រោះកាទៀង នេះ ដោយមានការមើលថែការពារយ៉ាងយកចិត្តទុកដាក់ពីអ្នកស្រីនឹងស្វាមីជាជនជាតិបារាំងសញ្ជាតិកម្ពុជា ។ ហើយបច្ចុប្បន្នបើសមាគមន៍ អភិរក្សដំរី អៃរាវតា របស់អ្នកស្រីបានជួបការលំបាកផ្នែកហិរញ្ញវត្ថុមើលថែទាំយ៉ាងណាក្តី តែអ្នកស្រីនៅតែពុះពារ តស៊ូ ដើម្បីលើកស្ទួយថែរក្សាអោយបានគង់វង្ស ដើម្បីជំនាន់ក្រោយបានស្គាល់ បានដឹង ។ សម្រួលដោយ ទៀង បុណ្ណរី