ប្រជាពលរដ្ឋនិងគ្រូបង្រៀន ខេត្តត្បូងឃ្មុំ ទន្ទឹងរងចាំចំណាត់ការរបស់ក្រសួង បន្ទាប់ពីបែកធ្លាយអំពើពុករលួយរបស់លោក អ៊ិន ពៅសម្បត្តិ ករណីកិបកេងថវិការជាតិ

ត្បូងឃ្មុំ ៖ ក្រោយបែកធ្លាយរឿងអាស្រូវពុករលួយរបស់ប្រធានមន្ទីអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ ធ្វើឳ្យបុគ្គលិក និងគ្រូបង្រៀន មួយចំនួនបានដាក់សំណើរស្វែងរកអន្តរាគមន៍ពីថ្នាក់ដឹកនាំពាក់ព័ន្ធ ដូចជាអភិបាលខេត្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ពិសេសឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ ប៉ុន្តែរហូតមកដល់ពេលនេះនៅតែមិនទាន់មានដំណោះស្រាយ ឬចំណាត់ការលើលោកប្រធានមន្ទីរូបនេះនៅឡើយ ខណៈក្រសួងអប់រំក៏បានចាត់មន្រ្តីចុះមកស្រាវជ្រាវ ពីបាតុភាពមិនប្រក្រតីនេះតែស្ងាត់ឈឹង ។
បើតាមប្រភពព័ត៌មានពីគ្រូបង្រៀសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ពួកគាត់បានទន្ទឹងរងចាំអស់ជាច្រើនថ្ងៃមកហើយចំពោះចំណាត់ការរបស់ក្រសួងអប់រំលើលោកប្រធានមន្ទី អ៊ិន ពៅសម្បត្តិ និងបក្សពួក ដែលបានប្រព្រឹត្តិអំពើពុករលួយ យកឈ្មោះពួកគាត់ដាក់បន្លំកិបកេងយកថវិការជាតិរាប់រយលានរៀលក្នុង ១ខែៗ ។ លោកគ្រូ អ្នកគ្រូ បានលើកជាចម្ងល់ថា ហេតុអ្វីបានជាក្រសួងមិនមានចំណាត់ ការលើលោក អ៊ិន ពៅសម្បត្តិ ដោយគ្រាន់តែចុះស្រាវជ្រាវហើយក៏ស្ងាត់ឈឹងទៅវិញបែបនេះ ខណៈករណីនេះគឺមានឯកសារ ច្បាស់លាស់ មានសំណើររបស់នាយកសាលាជាច្រើនក្នុងខេត្តបញ្ជាក់ថា លោកប្រធានមន្ទីរូបនេះបានដាក់ឈ្មោះលោកគ្រូ អ្នកគ្រូ បង្រៀនកួប ២ ពេល (ឈ្មោះខ្មោច) បន្លំយកថវិការជាតិរាប់រយលានរៀនហើយនោះ ។ ជាមួយនិងការលើកឡើងបែបនេះមន្រ្តីក្នុងមន្ទីអប់រំយុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ក្នុងខេត្តត្បូងឃ្មុំ បានអំពាវជាថ្មីសូមថ្នាក់ដឹងនាំពាក់ព័ន្ធ ពិសេសក្រសួងអប់រំ មេត្តាអន្តរាគនិងមានចំណាត់ការ លើលោកប្រធានមន្ទី អ៊ិន ពៅសម្បត្តិ ដើម្បីឳ្យពួកគាត់បានស្ងប់ចិត្ត និងមានទឹកចិត្តបង្រៀន ក្មួយៗសិស្សានុសិស្ស បានប្រសើឡើងវិញ ។ ពួកគាត់ថា ករណីនេះគឺជាគម្រូអាក្រក់មួយចំពោះក្មេងៗដែលជាទំពាំងស្នងឬស្សី បើមិនមានចំណាត់ការតាមច្បាប់នោះទេ ។ ក្រៅពីសំណូមពរខាងលើនេះពួកគាត់ក៏បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ មេត្តចុះស្រាវជ្រាវករណីប្រព្រឹត្តិអំពើពុករលួយរបស់លោក ប្រធានមន្ទី អ៊ិន ពៅសម្បត្តិ និងបក្សពួក នេះផង ព្រោះថាក្នុង១ខែៗ បក្សពួករបស់លោក អ៊ិន ពៅសម្បត្តិ បានបន្លំយកវថិការជាតិច្រើនណាស់ ។ ក្រោយបែកធ្លាយរឿងនេះ លោក អ៊ិន ពៅសម្បត្តិ បានចេញលិខិត្តបំភ្លឺមួយចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២ ដោយទទួលស្គាល់ថា ករណីការប្រើប្រាស់គ្រូបង្រៀន ២ ថ្នាក់ ២ពេល ថ្នាក់គួប ដោយប្រើឈ្មោះសាច់ញាតិ បងប្អូន មិត្តភក្គិ គឺដើម្បីរក្សាកូតា សម្រាប់ប្រើប្រាស់នៅឆ្នាំបន្ទាប់ ។ តែថវិការទាំងនោះក្រោយមកបានបង្វិលជូនរដ្ឋវិញ បន្ទាប់ពីគ្រូបង្រៀនមួយចំនួនបានតវ៉ា ខណៈឈ្មោះពួកគាត់ត្រូវបានលោកប្រធានមន្ទី និងបក្សពួក យកដាក់បន្លំដើម្បីកិបកេងថវិការជាតិ ។ និងករណីមួយទៀតនៅស្រុកមេមត់ ជុំវិញការបន្លំប្រាក់ឧបត្ថម្ភគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៩៥ នាក់ លើថវិការជិត ១០០ លានរៀល លោកប្រធានមន្ទីរូបនេះក៏អះអាងថា បានបង្វិលជូនរដ្ឋវិញហើយដែរ ។ សូមជម្រាប់ថា លោក អ៊ិន ពៅសម្បត្តិ និងបក្សពួក បានកេងប្រវ័ញ្ចប្រាក់បៀវត្សគ្រូបង្រៀនកិច្ចសន្យាចំនួន ៩៥ នាក់ នៅស្រុកមេមត់ នូវថវិការក្នុង១ខែៗ ជិត ១០០ លានរៀល ។ និងបានបន្លំឯកសារសាធារណៈ រំលោភសេចក្តីទុកចិត្តកេងប្រវ័ញប្រាក់បៀវត្សគ្រូបង្រៀន ២ វេន សម្រាប់ឆ្នាំ២០២២ ដោយបន្លំដាក់ឈ្មោះបក្សពួកមិនមានក្របខ័ណ្ឌមន្ត្រីអប់រំ ដាក់បន្លំប្តី ប្រពន្ធ លាក់បាំងដោយដាក់ឈ្មោះជាគ្រូ២វេណ ដោយសាមីខ្លួនមិនដឹង ដើម្បីកុហសថាធនាគារវេលុយច្រឡំ សូមផ្ញើមកឱ្យបក្សពួកវិញ ប្រាក់បៀវត្សចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០២២ ក្នុងគ្រូម្នាក់ៗជាង ១១ លានរៀល សរ៉ុបជាថវិកា ជាង ២០០ លាន រៀល ។ សម្រួលដោយ ទៀង បុណ្ណរី   

អត្ថបទដែលជាប់ទាក់ទង