ឯកឧត្តម ឯក សុនចាន់ សូមអបអរសាទរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍អន្តរជាតិពីសាកលវិទ្យាល័យ យ៉ុងណាម នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងស្មោះស្ម័គ្របំផុតប្រកបដោយក្តីមោទនៈ និងសោមនស្សរីករាយក្រៃលែង ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយផ្នែកអភិវឌ្ឍអន្តរជាតិ ពីសកលវិទ្យាល័យ យ៉ុងណាម ដ៏ល្បីល្បាញនៃសាធារណរដ្ឋកូរ៉េ។ ការផ្តល់សញ្ញាប័ត្រនេះ គឺពិតជាសក្តិសមនឹងការសិក្សា ចំណេះដឹង ការខិតខំប្រឹងប្រែង និងវិភាគទានដ៏ធំធេងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ រួមទាំងការស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងការលើកកម្ពស់ផលិតផលខ្មែរក្នុងក្របខ័ណ្ឌការជំរុញចលនាភូមិមួយផលិតផលមួយ ដែលមានចរិក និងទស្សនៈក្របខណ្ឌការងារដូចការអភិវឌ្ឍន៍ចលនាភូមិថ្មី (Samual Development) ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។ ការទទួលបាននូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍអន្តរជាតិនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកិត្តិយសសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល ប្រកបដោយមោទនភាពនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សូមមានសុខភាពល្អបរិបូរណ៏ កម្លាំងពលំមាំមួន បញ្ញាវាងវៃ ដើម្បីបន្តដឹកនាំក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ឲ្យកាន់តែរីកចម្រើន និងទទួលបាននូវសមិទ្ឋផលថ្មីបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៏ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្រោមម្លប់សន្តិភាព ភាពសុខក្សេមក្សាន្ត នៃមគ្គុទេសដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព បិតានយោបាយឈ្នះ ឈ្នះ នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៏រីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលរដ្ឋធម្មនញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង