មានហេតុការណ៍ឆក់ការបូបទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យខណៈជនរងគ្រោះថា ឆក់២ដងទើបបានសម្រេច
ស្ត្រីម្នាក់ជិះម៉ូតូទៅទិញអីវ៉ាន់ត្រូវជនសង្ស័យមួយក្រុមឆក់យកការបូបលុយបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាពបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ឯម ថុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់កំបូល ខណ្ឌកំបូល ។ សម្ភារៈដែលនៅខាងក្នុងការបូបត្រូវជនសង្ស័យឆក់នោះមានលុយជិត៧០ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណមួយសន្លឹក។ តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះបំណងទៅទិញអីវ៉ាន់លក់ដូរ ដោយ ក្រវ៉ាត់ការបូបលុយនៅចង្កោះ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលេចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយលូកចុចកន្លិះការបូបតែមិនបានសម្រេច ។ ជនរងគ្រោះបានបន្តទៀតថា បន្ទាប់មករូបគាត់ក៏បានឈប់ម៉ូតូភ្លាមនោះស្រាប់តែមានបក្ខពួក២នាក់ទៀតមកពីក្រោយឆក់យកការបូបបានសមមរេចរួចគេចខ្លួនបាត់។ក្រោយកេីតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដេីម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់យកមកដាក់ទោសតាមច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី