ឆ្លងចរន្ដអគ្គិសនីឆេះរោងចក្រនៅ7NG ផ្អើលកម្មករទាំងព្រឹក​

TNM(ភ្នំពេញ)៖កម្មករ​ធ្វើការក្នុងរោងចក្រខ្សែភ្លើង​ ឃ្យុ​ង​ ស៊ី​ង នៅតំបន់​សេដ្ឋកិច្ច​ពិសេស​(7NG) ផ្អើល​រត់ចែកជើងគ្នា​ទាំង​ព្រឹក បន្ទាប់​ពីមានអគ្គិភ័យឆាបឆេះចេញពីអគារផ្ទះបាយយ៉ាង​សន្ធោសន្ធៅ ដោយ​ករណីនេះ​បណ្ដាលឲ្យមានកម្មករម្នាក់រងរបួស។​

កម្មករ​ធ្វើការក្នុងរោងចក្រខ្សែភ្លើង​ ឃ្យុ​ង​ ស៊ី​ង នៅតំបន់​សេដ្ឋកិច្ច​ពិសេស​(7NG) ផ្អើល​រត់ចែកជើងគ្នា​ទាំង​ព្រឹក បន្ទាប់​ពីមានអគ្គិភ័យឆាបឆេះចេញពីអគារផ្ទះបាយយ៉ាង​សន្ធោសន្ធៅ ដោយ​ករណីនេះ​បណ្ដាលឲ្យមានកម្មករម្នាក់រងរបួស។​

សម្ភារៈខូចខាតមាន ម៉ាស៊ីនភ្លើង​ធំ​ចំនួន១​គ្រឿង ម៉ាស៊ីន​ស្កេន​ក្រយ៉ៅ​ដៃ​១៥​គ្រឿង តុ​បាយ កៅអី កង្ហា​មួយចំនួន ។

របាយការណ៍​សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ​សមត្ថកិច្ចបាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យរបស់ស្រុក​ខ្សាច់​កណ្ដាល១​គ្រឿង​ និង​រថយន្ត​បន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន​(7NG) ចំនួន ២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២៥​គីប ទើប​រលត់​ទាំងស្រុង។​​

សមត្ថកិច្ចបានសន្និដ្ឋាន​ថា ករណីអគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីនៅក្បែរ​រោង​បាយ ហើយ​បាន​ឆាបឆេះ​ផ្នែក​រោង​ម៉ាស៊ីន​រហូតដល់​រោង​បាយ តែ​មិន​ឆេះ​ដល់​កន្លែងធ្វើការ​របស់​កម្មករ​នោះទេ៕

អត្ថបទដែលជាប់ទាក់ទង