សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិននិងខ្មែរសរុប ចំនួន ៥នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងគ្រាប់បែក នៅមុខណាហ្គាវើលដ៍

ភ្នំពេញ៖ ជនជាតិចិនចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយមានការសង្ស័យថាពាក់ព័ន្ធនឹងករណីរកឃើញគ្រាប់បែកមួយគ្រាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីម្សិលមិញ។ នេះបើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា៖ ។ បើតាម លោកឧត្តមសេនីយ៍, ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន នៅម៉ោង៧៖៣០នាទី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន​​ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ នៅចំណុចផ្ទះលេខ១៩​ បូរីប៉េងហួត​ បឹងស្នោរ​ ផ្លូវM-០២​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។                           ក្នុងនោះរួមមានឈ្មោះ​៖
១៖ ឈ្មោះ​ YANG JIAKANG ភេទប្រុស​ អាយុ​២៦ឆ្នាំ​ ជនជាតិ​ចិន​ (អ្នកបេីករថយន្ត)​ ។
២៖ ឈ្មោះ​ TU LINAN ភេទស្រី​ អាយុ២៣ឆ្នាំ​ ជនជាតិ​ចិន​ ។
៣៖ ឈ្មោះ​ YANG YUDONG ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ជនជាតិ​ចិន​ ។
៤៖ ឈ្មោះ​ CHEN DI ភេទប្រុស​ អាយុ​២៩ឆ្នាំ​ ជនជាតិ​ចិន​ ។
៥៖ ឈ្មោះ​ សួង​ ស្រីអូន​ ភេទស្រី​ អាយុ​៣៦ឆ្នាំ​ ជនជាតិខ្មែរ​ ។ ចំណែកវត្ថុតាងចាប់យកមាន​៖ រថយន្ត០១គ្រឿងម៉ាក​ LANG ROVER DEFENDER ពណ៍​ស្លែ​ សេរី២០២១​ ពាក់ផ្លាកលេខ​ កម្ពុជា​-LC.9888 ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលេី ត្រូវបានបញ្ជូនទៅកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការបន្ត​៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង