បទល្មើសទំនិញឆ្លងដែនកិច្ចពន្ធតាមច្រករបៀងក្រោមការឃុបឃិតពីឈ្មួញនិងមន្ត្រីសមត្ថកិច្ចការពារព្រំដែន

ខេត្តស្វាយរៀង ៖ ច្រករបៀងពី ឈ្មោះច្រក(ទួលស្តី) ច្រកដូនតីហៅ(ហីចំការម្ទេស) ដោយមានការបើកដៃពីសំណាក់សមត្ថកិច្ចថ្នាក់ណាខ្លះ ទើបបណ្ដែតបណ្ដោយឲ្យឈ្មួញនាំទំនិញគេចពន្ធទាំងយប់ទាំងថ្ងៃយ៉ាងសកម្ម ដោយច្រកនេះ ក្រោមការគ្រប់គ្រងរបស់លោក សួន សាមែន ដែលជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនទួលស្ដី និង លោក គី ផេងគ្រប់គ្រង ច្រករបៀងដូនតីហៅ(ចំការម្ទេស)បានកំពង់រក្សារភាពស្ងប់ស្ងាត់ជាមួយទំនិញរត់គេចពន្ធខាងលេី។ ប្រភពពីឈ្មួញនាំបារីគេចពន្ធមិនចេញឈ្មោះលោកបានលើកឡើង ការនាំបារីឆ្លងដែនលោកមិនបារម្ភអំពីបញ្ហាអ្វីនោះទេ ព្រោះបានបង់លុយឱ្យខាងភាស៊ីខេត្ត សមត្ថកិច្ចការពារព្រំដែនគ្រប់ស្ថាប័នហេីយ រាប់តាមចំនួនប៊ិចបើទោះជាបុរីប្រភេទអ្វីក៏ដោយ ! ដេប៉ូជាច្រើនកន្លែងដែលត្រៀមនាំបារីឆ្លងដែនទៅប្រទេសវៀតណាមបានលើកឡើងប្រហាក់ប្រហែលនឹងគ្នា ដោយលោកសូមមិនឱ្យថតសំឡេងក៏ដូចជាមិនបញ្ជាក់ពីតម្លៃដែលបង់ឲ្យសមត្ថកិច្ចនោះទេ ប្រភេទទំនិញ បារីជាច្រេីនមុខ ស្រាបៀរ ស្ករស គ្រឿងក្រអូបទឹកអប់ជារថយន្តឃ្លុកវៀតណាមចេញចូលជាដេីម ដោយក្រុមឈ្មួញដាក់ដេប៉ូពីរខាងលើប៉ុស្តិ៍រហូតដល់ខ្សែក្រវ៉ាត់ព្រំដែនទាំងពីច្រក។ ជុំវិញករណីបទឆ្លងដែនខាងលេី អង្គភាពទូរទស្សន៍ ធីអិនអឹមធីវីអនឡាញ ក៏បានសុំការពន្យល់ពីលោក សួន សាមែន នាយប៉ុស្តិ៍នគរបាលការពារព្រំដែន ដែលយេីងហៅថាសម្ថកិច្ចយុត្តិធរព្រំដែន តាមរយៈខលទូរស័ព្ទ វត្តស្អាប់ មិនមានការបកស្រាយឡេីយ គ្រាន់តែបានចូលមើលតែបប៉ុណ្ណោះ ចំពោះ លោក គី ផេង មិនមានលេខទូរស័ព្ទ រីឯប្រធានវីរៈសេនាតូចនគរបាលការពារព្រំដែនខេត្តស្វាយបានជ្រាប់ករណីនេះដែរឬមួយយ៉ាងណានោះទេ ដោយធ្វើការឡាយមួយដងរួចទៅហើយ ព្រមទាំងប្រធានខ២និងខ៣ខាងយោធាក៏ដូចគ្នាផងដែរ។ អង្គភាពយើងខ្ញុំសូមធ្វើការសំណូមពរដល់លោកឧត្តមសេនីយ៍ត្រី ពេជ្យ វីរ: ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មេត្តាបង្កេីតគណៈកម្មការចុះពិនិត្យដល់មន្ត្រីជុំវិញនិងករណីទំនិញកិច្ចពន្ធឆ្លងដែនតាមច្រករបៀងនេះផងទាន ដេីម្បីអនុវត្តឱ្យស្របតាមសេចក្តីណែនាំស្ដីពីការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់និងការបង្ក្រាបអំពើរត់គេចពន្ធបទបញ្ជាលេខចុះថ្ងៃទី ០៧ ខែមិថុនាឆ្នាំ ២០២២ របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ស្ដីពីវិធានការបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់និងការបង្ក្រាបអំពើរត់គេចពន្ធយោងសេចក្តីសម្រេចលេខចុះថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការបង្កេីតគណៈកម្មការអន្តរក្រសួងអនុវត្តនូវបទបញ្ជា លេខ០១/ប.ប៕ ដោយ រស់ សាមឿន២៥ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង