អាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំដង្ហែក្បួនព្យុហយាត្រារំលឹកគុណអង្គរ នៅក្រុងសៀមរាប

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញដឹកនាំការរៀបចំដង្ហែក្បួនព្យុហយាត្រារំលឹកគុណអង្គរ នៅក្នុងតំបន់អង្គរ និងតាមដងផ្លូវសំខាន់ៗ នៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដែលជាការសហការរៀបចំរវាង អាជ្ញាធរជាតិអប្សរា និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយ និងបំផុសឱ្យប្រជាពលរដ្ឋបានដឹង និងចូលរួមក្នុងកម្មវិធីបុណ្យរំលឹកគុណអង្គរ ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ចាប់ថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ ហើយនេះជាឆ្នាំទីពីរហើយសម្រាប់ការរៀបចំព្រឹត្តិការណ៍ រំលឹកគុណអង្គរ។

អត្ថបទដែលជាប់ទាក់ទង