សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅ តំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់
ក្នុងខណៈអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែលនោះ នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្បើតាមផេកផ្លូវការរបស់សម្ដេចតេជោចេញផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងយ៉ាងច្រើនកុះករមកពី បណ្ដាប្រទេសផ្សេងៗនៃតំបន់អឺរ៉ុប។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជំនួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុបនាពេលនេះ មិនមែនជារឿងចៃដន្យនោះទេ តែជាការៀបចំដោយមានការស្ម័គ្រចិត្ត និងព្រមព្រៀងដើម្បីជួបគ្នានៅទីនេះ។ ជំនួបនេះមិនមែនជាការទិញទឹកចិត្ត ឬទិញដូរ ជួល ឱ្យមកជួបនោះឡើយ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ភាសានៃទិញដូរ ឬជួល ដើម្បីជំនួបជាមួយសម្តេច គួរតែត្រូវបានបញ្ចប់ ព្រោះពាក្យនេះ គឺជាការបំពានលើសិទ្ធិសេរីភាពនៃសតិសម្បជញ្ជៈរបស់បងប្អូនខ្មែរយើង។ឋខ្មែរ រស់នៅបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ពាក់ព័ន្ធទៅនឹងបញ្ហាកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរាតត្បាតជំងឺកូវីដ១៩ បាននាំឱ្យមានក្តីបារម្ភខ្លាំងចំពោះរាជរដ្ឋាភិបាល លើការខកខានសិក្សារៀនសូត្ររបស់សិស្ស និស្សិត។ សម្តេចតេជោថ្លែងថា វិបត្តិកូវីដ១៩ បានធ្វើឱ្យប្រព័ន្ធឌីជីថលក្នុងវិស័យអប់រំដើរមុនផែនការរហូតដល់ទៅ១០ឆ្នាំ ហើយក្នុងអំឡុងពេលកូវីដ១៩រាតត្បាត រាជរដ្ឋាភិបាលបានបញ្ចេញប្រាក់សន្សំអស់ជាង ២ពាន់លានដុល្លារ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងកូវីដ១៩ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការយកឈ្នះលើជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាអាចរៀបចំការប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយផ្ទាល់ ក្រោយខកខានរយៈពេលពីរឆ្នាំ។សម្តេចតេជោបានលើកឡើងថា ការសែលហ្វ៊ីរវាងប្រធានាធិបតីអាម៉េរិក និងពលរដ្ឋខ្មែរពេលចូលរួមប្រជុំអាស៊ាន គឺជាការបង្ហាញនូវទំនុកចិត្តលើសុវត្ថិភាពផ្នែកសន្តិសុខ និងជំងឺកូវីដ១៩។ ពាក់ព័ន្ធទៅនឹងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានចំនួន៣បន្ថែមទៀត ក្នុងនោះរួមមាន ស្ពាននៅខេត្តក្រចេះ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។សម្តេចតេជោបានបញ្ជាក់ផងដែរថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ អាចនឹងធ្វើនៅថ្ងៃទី០២ ឬ០៦ ខែមករា ២០២៣ ខាងមុខ។ សម្តេចតេជោបានមានប្រសាន៍បន្ថែមថា នៅចុងឆ្នាំនេះ ពោលពេលដែលសម្ដេចទៅកាន់ទីក្រុងភ្នំពេញវិញ សម្ដេចពិតជាមានភាពមមាញឹកសម្រាប់កិច្ចការប្រទេសជាតិ ដើម្បីបម្រើប្រយោជន៍ជូនជាតិមាតុភូមិ និងសម្រាប់សេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា៕ សម្រួលដោយ ទៀង បុណ្ណរី