ជនសង្ស័យ៤នាក់ ជាមុខសញ្ញាចាស់ គាស់ផ្ទះត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពរួចគេចខ្លួន

ភ្នំពេញ៖ក្រុមជនង្ស័យជាមុខសញ្ញាចោរគាស់ផ្ទះ បានធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែងយកបានទូរស័ព្ទ១គ្រឿងនិងលុយសរុបជាង៤ពាន់ដុល្លារ បន្ទាប់មកបាននាំគ្នាគេចខ្លួនបាត់។ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធGPSដៃលភ្ជាប់តាមទូរស័ព្ទដៃ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ជាបន្តបន្ទាប់ ហើយនៅសល់បក្សពួក៣នាក់ទៀតកំពុងរត់គេចខ្លួន។ ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យឮបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះទី១ ឈ្មោះម៉ា ប៊ុនថា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទី២ ឈ្មោះ ឆាំ រ៉េន អាយុ១៥ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ទី៣,ឈ្មោះផន ដានី អាយុ២៩ឆ្នាំ ជួយលក់ដូរអ្នកផ្ទះនៅផ្ទះ ស្នាក់នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។និងទី៤,ឈ្មោះរៀម វីឡា អាយុ២១ឆ្នាំ មុខរបរដឹកបន្លែឲប្រពន្ធលក់ ស្នាក់នៅក្នុងភូមិសាស្រ្តសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ រីឯបក្សពួក៣នាក់ទៀតកំពុងគេចខ្លួនចំណែកស្រ្តីជាម្ចាស់លុយនិងទូរស័ព្ទឈ្មោះយ៉ុង អាយុ១៨ឆ្នាំ បាត់បង់ទូរស័ព្ទដៃ១គ្រឿងតម្លៃជាង១ពាន់ដុល្លារនិងលុយចំនួន៣,៣០០ដុល្លារ។ ប្រភពដដែលបានឲ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ។ដោយលួចយកបានទ្រព្យសម្បត្តិ សរុបទឹកលុយជិត៤ពាន់ដុល្លារ  បន្ទាប់មកគេចខ្លួនបាត់ដោយសុវត្ថិភាព រួចមកជនរងគ្រោះបានទៅដាក់ពាក្យប្ដឹង ហើយនគរបាលបានធ្វើការតាមរយៈប្រព័ន្ធGPSដៃលភ្ជាប់តាមទូរស័ព្ទ រហូតកំណត់បានទីតាំង នគរបាលខណ្ឌពោធិ៍សែនជ័យរួមជាមួយនគរបាលប៉ុស្តិ៍មួយចំនួនទៀតបានចុះទៅធ្វើការឡោមព័ទ្ធផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ដែលក្រុមជនសង្ស័យកំពុងលាក់ខ្លួនសេពគ្រឿងញៀន ខណៈនោះជនសង្ស័យបានរត់ចែកផ្លូវគ្នាចូលក្នុងព្រៃនិងខ្លះទៀតរត់ចូលក្នុងទឹកកំប្លោក ប៉ុន្តែត្រូវបាននគរបាលឃាត់ខ្លួនបាន៤នាក់ជាបន្តបន្ទាប់។ចំណែកបក្ខពួកចំនួន៣នាក់ទៀតត្រូវបានរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបាននគរបាលនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធសែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង