អភិបាលខេត្តកណ្ដាលទទួលអំណោយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក បុរី ឡេង ណាវ៉ាត្រា និងលោកជំទាវ!

TNM(កណ្តាល) ៖ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ នាព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១នេះបានទទួលអំណោយសប្បុរធម៌ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក បុរី ឡេង ណាវ៉ាត្រា និងលោកជំទាវដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក បុរី ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែលបានឧបត្ថម្ភ ម៉ាស៤០កេសធំ អាល់កុល១០កាន អង្ករ១០តោន និងថវិកា ៣០,០០០ដុល្លារជូនដល់រដ្ឋបាលខេត្តកណ្តាលនាពេលនេះ។

ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានសូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ ជូនចំពោះ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងសហការី សូមជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង