ទោះបានធ្វើលិខិតសុំទោស ក៏ លោករដ្ឋមន្ត្រីក្រសួងធម្មការ ស្នើ ព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ

TNM(កណ្តាល) ៖ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ​ និង សាសនា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ បានធ្វើលិខិតមួយច្បាប់ គោរពជូន លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ក្នុងកម្មវត្ថុ «សុំចាត់វិធានការផ្លូវច្បាប់ចំពោះ បុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទ ប្រមាថចំពោះព្រះសង្ឃ តាមមាត្រា៥១៦ , បទញុះញង់អោយមានការរើសអើង តាមមាត្រា៤៩៦ និង បទគំរាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ» ។

លិខិតនេះ បានមកដល់អយ្យការអមសាលាដំបូងខេត្តកណ្តាល ហើយ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ លោក ផែង វណ្ណៈ ក៏បានធ្វើលិខិត សុំទោសជាសាធារណៈ និង បានទៅដល់វត្តរាជបូរណ៍ ខេត្តសៀមរាប ដើម្បីសុំខមាទោស ពី ព្រះចៅអធិការវត្ត ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង