ខ្មាន់កាំភ្លើងៈ ដែលបាញ់សម្លាប់មនុស្សនៅបាត់ដំបង ត្រូវចាប់ខ្លួនបាននៅក្រុងប៉ោយប៉ែត!

(បន្ទាយមានជ័យ)៖ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ។សមត្ថកិច្ចនគរបាល បានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨.១២.២០២២។
ពាក់ពន្ធ័ករណីបាញ់ជាង១០គ្រាប់បណ្ដាលឱ្យស្លាប់ម្នាក់ របួស២នាក់ នៅក្រុងបាត់ដំបង កាលពីយប់ទី០៧ ឈានចូលទី០៨ ខែធ្នូ ឆ្នាំ២០២២។សមត្ថកិច្ចបានឱ្យដឹងថាៈ ការឃាត់ខ្លួននេះ ខណៈជនសង្ស័យ រត់គេចខ្លួនមកពីខេត្តបាត់ដំបង។ សង្ស័យទាំង២នាក់៖ ១-ឈ្មោះ ហូ គឹមហៀង ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ។
២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិសមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយសួរនាំជនសង្ស័យទាំង២នាក់ សមត្ថកិច្ច បានប្រគល់ជូនទៅខាងនគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតវិធី។គួរបញ្ជាក់ថាៈ កាលពីយប់ថ្ងៃទី​៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ២០​២២ នៅចំណុចសួន​ច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង ។មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំណុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់រះ លើយុវជនមួយក្រុម។
ដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ដែលជំហ៊ានដំបូងត្រូវបានគេសន្និដ្ឋានថាៈ ជារឿងគំនុំ ភ្លាមៗនោះជនសង្ស័យ បាននាំគ្នាជិះរត់យន្តគេចខ្លួនបាត់ស្រមោល។
ក្នុងហេតុការណ៍នោះជនរងគ្រោះ១នាក់ ក្នុងចំណោម៣នាក់ បានស្លាប់បាត់បង់ជីវិត ពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងករណីនេះផ្ដើមចេញពីជម្លោះស្នេហាត្រីកោណ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង