អូស្ត្រាលីជម្លៀសមនុស្សបន្ថែមទៀត ចេញពីភាគខាងលិចក្រុងស៊ីដនីចំពោះមុខគ្រោះទឹកជំនន់អាក្រក់បំផុតក្នុងរយៈពេល៦០ឆ្នាំ
TNM(អូស្ត្រាលី) ៖ អាជ្ញាធរអូស្ត្រាលីគ្រោងនឹងជម្លៀសប្រជាជនរាប់ពាន់នាក់បន្ថែមទៀតនៅថ្ងៃចន្ទនេះពីតំបន់រងផលប៉ះពាល់ដោយទឹកជំនន់នៅភាគខាងលិចទីក្រុងស៊ីដនីដែលរងផលប៉ះពាល់ដោយសារទឹកជំនន់អាក្រក់បំផុត ក្នុងរយៈពេល៦០ឆ្នាំ ខណៈភ្លៀងធ្លាក់ឥតឈប់ឈរត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់ក្នុងរយៈពេ់ប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
ភ្លៀងបានធ្លាក់ខ្លាំងក្នុងរយៈពេលបីថ្ងៃកន្លងមក បានបណ្តាលឱ្យមានទឹកទន្លេនៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុត New South Wales ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការអំពាវនាវឱ្យមានការជម្លៀសប្រជាជនទ្រង់ទ្រាយធំ។
សេវាគ្រាអាសន្នរបស់ NSW បាននិយាយនៅក្នុងប្រព័ន្ធធ្វីតធឺកាលពីថ្ងៃអាទិត្យថា“ទឹកជំនន់ទំនងជាខ្ពស់ជាងទឹកជំនន់មុនៗចាប់តាំងពីខែវិច្ឆិកាឆ្នាំ ១៩៦១” ។ អាជ្ញាធររំពឹងថាអាកាសធាតុដ៏អាក្រក់នេះ នឹងបន្តរហូតដល់ថ្ងៃពុធ។
ទឹកជំនន់ដែលហូរយ៉ាងលឿនបានបណ្តាលឱ្យផ្ទះជាច្រើនត្រូវបានបំផ្លាញ បុកបំប៉ើងយានយន្តនិងសត្វចិញ្ចឹម ហើយជន់លិចផ្លូវ ស្ពាន ផ្ទះនិងកសិដ្ឋាន។ សេវាគ្រាអាសន្នរបស់ NSW បាននិយាយថាមនុស្សជិត ២.០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ទំនាប។
ការិយាល័យអាកាសធាតុបាននិយាយថា ផ្នែកធំៗនៃឆ្នេរភាគខាងកើតរបស់ប្រទេស នឹងរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃចន្ទទៅ។ ការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរ ត្រូវបានចេញសម្រាប់ផ្នែកធំៗនៃរដ្ឋ New South Wales ក៏ដូចជារដ្ឋ Queensland ផងដែរ៕