បាញ់ប្រហារជាង១០គ្រាប់ នៅក្រុងបាត់ដំបង បណ្ដាលឱ្យស្លាប់ម្នាក់របួស២នាក់!

បាត់ដំបង៖ មនុស្សម្នាក់បានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនិង០២នាក់ផ្សេងទៀត បានរងរបួសស្រាល នៅក្នុងហេតុការណ៍បាញ់ប្រហារជាង ១០គ្រាប់ នៅកណ្តាលក្រុងបាត់ដំបង ក្រោយមានទំនាស់ពាក្យសម្តី រវាងក្រុមស្ទាវ២ក្រុម!។ ករណីបាញ់ប្រហារនេះ បានកើតឡើង កាលពីទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១ ក្បែរវេទិកាអុំទូក ទល់មុខធនាគារ ប្រេដ ប៊ែង (ខេមបូឌា)ភីអិលស៊ី សាខាខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ បើតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថាៈ នៅមុនកើតហេតុ មានករណីឈ្លោះប្រកែកគ្នារវាងក្រុមស្ទាវពីរក្រុម។ ក្នុងនោះក៏ឈានដល់ប្រើអំពើហិង្សាខណៈភាគីម្ខាងមានកាំភ្លើង បានបាញ់ប្រហារទៅលើភាគីម្ខាងទៀត។ ជាង១០គ្រាប់បណ្តាល អោយយុវជន០៣នាក់រងរបួសធ្ងន់ស្រាល ដោយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ)។ ហើយក្រោយមកក្នុងចំណោមយុវជន០៣នាក់ក្នុងមានម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យផងដែរ។ ប្រភពដដែលបានបន្តថាៈ ក្រោយមានការបាញ់ប្រហាររួចមក ក្រុមជនដៃដល់បានជិៈរថយន្តគេចខ្លួនបាត់ស្រមោលអស់ ។ ខណៈសមត្ថកិច្ចមូលដ្ឋានបាន ចុះទៅប្រមូលវត្ថុតាង និងដាក់កម្លាំងស្រាវជ្រាវស្វែងរកក្រុមជនដៃដល់ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង