ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ៖ អ្នកព័ត៌មានចាស់ថ្មីជាទីគោរព រឿងដើរយកលុយតើពេលណាឈប់ កុំឱ្យគេស្អប់ដល់ព័ត៌មានផ្សេង(មានVideo)
ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងដូច្នេះ ក្រោយពីឯកឧត្តមទទួលបាននូវព័ត៌មានរបស់កូនចៅលោក សាន ព្រំ រហស្សនាមព្រហ្ម៤៥ ដើរសុំលុយអ្នកលក់តាមរទេះនៅលើចិញ្ចើមផ្លូវ ពេលអាជ្ញាធរចុះទៅ បែជាហ៊ានយកឈ្មោះ ឯកឧត្តម ហ៊ុន ម៉ានី មកកាងទៀតផង។
“ខ្សឹបជូនព្រះឥន្ទ! ជម្លោះរវាងអាជ្ញាធរ និងអ្នកព័ត៌មាន អ្នកព័ត៌មានម្នាក់មានរហស្សនាមព្រហ្ម៤៥ ដើរសុំលុយអ្នកលក់តាមរទេះនៅលើចិញ្ចើមផ្លូវ ពេលអាជ្ញាធរចុះទៅ បែជាហ៊ានយកឈ្មោះឯកឧត្តម ហ៊ុន ម៉ានី មកកាង.
“ខ្សឹបជូនព្រះឥន្ទ! ជម្លោះរវាងអាជ្ញាធរ និងអ្នកព័ត៌មាន អ្នកព័ត៌មានម្នាក់មានរហស្សនាមព្រហ្ម៤៥ ដើរសុំលុយអ្នកលក់តាមរទេះនៅលើចិញ្ចើមផ្លូវ ពេលអាជ្ញាធរចុះទៅ បែជាហ៊ានយកឈ្មោះឯកឧត្តម ហ៊ុន ម៉ានី មកកាង.
ប្រិយមិត្តជាទីមេត្រី អ្នកព័ត៌មានចាស់ថ្មីជាទីគោរព រឿងដើរយកលុយតើពេលណាឈប់ កុំឱ្យគេស្អប់ដល់ព័ត៌មានផ្សេង។
អ្នកព័ត៌មានខ្លះប្រើពាក្យស្មោះ ដើរដំដើរគោះគ្រប់ទីកន្លែង ហើយប្រឹងផ្សែផ្សុំបន្លំសម្តែង ធ្វើឬកខែងរ៉ែងជាជួយសង្គម។
លោកលោកស្រី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅម្តុំវត្តជន្លង់ម្លូរ មានក្រុមអ្នកសារព័ត៌មានមួយក្រុម ឈ្លោះប្រកែកតឹងសរសៃកជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមហេតុផលអ្នកព័ត៌មានដើរសុំលុយពីអ្នកលក់តាមចិញ្ចើមផ្លូវ តែត្រូវបានអ្នកលក់ខ្លះកើតទុក្ខមិនសុខចិត្តរាយការណ៍ជូនអាជ្ញាធរដែនដី រហូតធ្វើឱ្យកម្លាំងអាជ្ញាធរក្នុងដែនសមត្ថកិច្ចចុះមកឃាត់សួរនាំ រហូតបង្កជាជម្លោះតឹងសរសៃកដាក់គ្នាបន្ថែមទៀតផង។ ខណៈកំពុងជជែកវែកញែកទាំងទទឹងទទែងតឹងសរសៃក ប៉ុនៗកដៃបុគ្គលជាអ្នកសារព័ត៌មានម្នាក់ ដែលពាក់ពួកសារព័ត៌មានសាន្ត ព្រហ្ម និងមានរហស្សនាមថា ព្រហ្ម៤៥ បានអះអាងថាខ្លួនជាក្រុមការងាររបស់ឯកឧត្តម ហ៊ុន ម៉ានី ទៀតផង។ តើឯកឧត្តម ហ៊ុន ម៉ានីពិតជាបានបង្កើតក្រុមការងារដែលមានទម្រង់បែបនេះមែនឬទេ? អឿ អួតអាង ក្អេងក្អាង ស្រែកឈ្លោះប្រកែកជាមួយអាជ្ញាធរ ដោយលើកហេតុផលថាខ្លួនគេកំពុងមកជួយពលរដ្ឋ។ តើទង្វើទាំងនេះជាការជួយពលរដ្ឋ ឬជាការជិះជាន់កេងចំណេញផលប្រយោជន៍របស់ពលរដ្ឋ?
សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសក្រសួងព័ត៌មានដែលជាអាណាព្យាបាលជួយពិនិត្យដោយក្តីអនុគ្រោះ ថាតើបុគ្គលអ្នកព័ត៌មានរូបនេះ និងបក្ខពួកមួយចំនួន ពិតជាកំពុងជួយសង្គមមែន ឬកំពុងបង្កភាពអាណាធិប្បតេយ្យដល់សង្គម នាំក្លិនអាសោចងុំដល់ក្រសួងសាមី។
ពីមិត្តក្នុងហ្វេសប៊ុក” ៕