ទួរគីៈ សន្យាបន្តកិច្ចចរចាបញ្ចប់សង្គ្រាម រវាង រុស្ស៊ីនិង អ៊ុយក្រែន!
អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក អ៊ីប្រាហុីម ខាលីន Ibrahim Kalin បាននិយាយកាលពីថ្ងៃអាទិត្យថាៈ ប្រទេសទួរគី នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណង រៀបចំកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែន។លោកបាន Kalin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera ។ ដែលមានមូលដ្ឋាននៅកាតាថា “ដោយគិតពីស្ថានភាពបច្ចុប្បន្នវា កិច្ចពិភាក្សា ទំនងជាមិនកើតឡើងភ្លាមៗទេ ប៉ុន្តែយើងគិតថាវាអាចទៅរួច ហើយនឹងបន្តធ្វើការលើបញ្ហានេះ” ។ .លោក Kalin បន្តថា”តួកគីរក្សាទំនាក់ទំនងជិតស្និទ្ធទាំងរុស្ស៊ី និងអ៊ុយក្រែន ហើយមិនចាប់អារម្មណ៍ចំពោះការបន្តនៃជម្លោះនៅអ៊ុយក្រែនឡើយ។ លោកបានសង្កត់ធ្ងន់ថា “ផ្ទុយទៅវិញ យើងប្រាប់អ្នកគ្រប់គ្នាថា សន្តិភាព និងស្ថិរភាពក្នុងតំបន់នឹងឆ្លើយតបទៅនឹងផលប្រយោជន៍របស់មនុស្សគ្រប់គ្នា ដូច្នេះ ចូរយើងស្វែងរកដំណោះស្រាយ ហើយយើងនឹងបន្តធ្វើសកម្មភាពក្នុងទិសដៅនេះ” ។ អ្នកនាំពាក្យរូបនេះបានគូបញ្ជាក់ថា” សង្គ្រាមត្រជាក់នេះប្រហែលជានឹងមានរយៈពេលរហូតដល់រូបភាពភូមិសាស្ត្រនយោបាយកាន់តែទូលំទូលាយបង្រួបបង្រួមគន្លឹះ ភាគីនានា និងកំណត់ប៉ារ៉ាម៉ែត្រនៃកិច្ចព្រមព្រៀងសកលថ្មីមួយ ដែលជាស្ថាបត្យកម្មសន្តិសុខថ្មីមួយ”៕ សម្រួលដោយ ទៀង បុណ្ណរី