មិនឯកោទេ! កុមារាអាយុ ៦ឆ្នាំ ដែលឆ្លងកូវីដ១៩ ត្រូវបានបញ្ជូនទៅព្យាបាល ជួបជុំជាមួយម្តាយ នៅសណ្ឋាគារក្រេតឌុក
កុមារា អាយុ ៦ ឆ្នាំដែលទទួលលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ឆ្លងពីម្តាយអាយុ ៣១ ឆ្នាំ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញនិងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជូនដាក់អោយសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុក និងបានជួបជុំជាមួយម្តាយដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ-១៩ នៅទីនោះផងដែរ៕