ឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្ទី បានជួបពិធីសំណេះសំណាល ជាមួយលោកតា លោកយាយ អ្នកគ្រូ លោកគ្រូ ក្រុងដូនកែវ

ខេត្តតាកែវ៖ សុន្ទរកថាស្វរកមន៍របស់លោក កង អាណាន់ អភិបាលក្រុងដូនកែវ ខេត្តតាកែវ បានឲ្យដឹងថា ក្រុងដូនកែវ គឺជាក្រុងមួយ ក្នុងចំណោមក្រុងស្រុកទាំង១០ ជាមជ្ឍមណ្ឌល សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានទីតាំងស្ថិតនៅចំកណ្តាលនៃខេត្តតាកែវ ។
ក្រោយពេលរបបយង់ឃ្នងប្រល័យពូជសាសន៍បានដួលរលំ ថ្ងៃទី៧ មករា ១៩៧៩ វិស័យអប់រំនៅទូទាំងប្រទេសត្រូវបានរៀបចំបង្កើតឡើងវិញ ដើម្បីបង្កលក្ខណៈឲ្យសិស្សនុសិស្សបានចូលរៀនសូត្រ។ ដោយឡែកនៅក្រុងដូនកែវទាំងមូល បានរៀបចំជួសជួលអគារសិក្សាដែលនៅសេសសល់ និងសាលារៀនចាស់ៗ នៅទូទាំងក្រុងដំណើរការរៀនសូត ឡើងវិញផងដែរ ពីមួយថ្ងៃទៅមួយថ្ងៃវិស័យអប់រំមានការប្រែប្រួលរីកលូតលាស់ជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងនៅក្រុងដូនកែវ មកដល់ពេលនេះ មានអគារសិក្សាចំនួន៨៥ខ្នង ស្មើនឹង៤១៨បន្ទប់ ដែលមានវិទ្យាល័យចំនួន០២កន្លែង អនុវិទ្យាល័យចំនួន៣​កន្លែង បឋមសិក្សា១៤កន្លែង (មត្តេយ្យសិក្សា១៣ កន្លែង និងមតេយ្យសិក្សាសហគមន៍មាន ០២កន្លែង ក្នុងនោះដែរ អគារដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន១៥ខ្នង ស្មើនឹង៩៥បន្ទប់។ មានសិស្សសរុប៤.៤៣៩នាក់ ស្រី៤.១៨២នាក់ និងមានបុគ្គលិកអប់រំ ( អ្នកគ្រូ លោកគ្រូ – សរុបចំនួន៤៧៨នាក់ ស្រី១៦នាក់ ។នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ុង ប៊ុនហៀង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ និងលោកតាលោកយាយ ប្រជាពលរដ្ឋ ក្រុងដូនកែវ ខេត្តតាកែវ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តម បានលើកឡើងថា ការរីកចម្រើនលើគ្រប់វិស័យរបស់ជាតិនាពេលនេះ ពិសេសនៅលើវិស័យអប់រំ សរបញ្ជាក់ឲ្យកាន់តែច្បាស់អំពីសុឆន្ទៈយ៉ាងពិតប្រាកដរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី ដែលចង់ឲ្យកូនខ្មែរគ្រប់ៗរូបទទួលបាននូវការអប់រំបណ្ដុះបណ្ដាល សិក្សារៀនសូត្រ ប្រកបដោយសមធម៌ចំណេះដឹង ដើម្បីជាគ្រាប់ពូជដ៏ល្អក្នុងការចូលរួមកសាងអភិឌ្ឍន៍ជាតិមាតុភូមិរបស់យើង។ឯកឧត្តមកិត្តិបណ្ឌិត ហុីង ប៊ុនហៀង បានបន្តថា កន្លងមកនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានខិតខំប្រឹងប្រែងកសាងស្តារប្រទេសជាតិពីគំនរផេះផង់ ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះវិស័យសិក្សាអប់រំ បានខិតខំកសាងសាលារៀនរាប់ម៉ឺនខ្នងនៅទូទាំងប្រទេស។
ឯកឧត្តម ក៏បានគូសបញ្ជាក់ដែរថា សុខសន្តិភាពកើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត។ មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់។ក្នុងឪកាសនោះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែនចាន្នី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនគ្រឿងឧបភោគ-បរិភោគដល់ ៣វត្ត៖ វត្តតុំ, វត្តសីហរតនារាម និងវត្តលឹមពូល ក្នុង១វត្តៗប្រគេនអង្គរ ២០០គ.ក, ត្រីខ ០២កេស, ប៊ីចេង ០២គ.ក, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ, ទឹកសុទ្ធ ១០កេស, ទឹកក្រូច ១០កេស, ទឹកដោះទឹកគោ ០១ កេសធំ និងបច្ច័យ ចំនួន ២លានរៀល ព្រមទាំងបានចែកជូនដល់លោកតា លោកយាយ លោកគ្រូអ្នកគ្រូ យុវជន ក្រុមប្រឹក្សាសង្កាត់ក្រុងដូនកែវ និងបានឧបត្ថម្ភសាលាក្រុងដូនកែវ ថវិកាចំនួន ២លានរៀល សាលាសង្កាត់រកាក្រៅ ថវិកា ៥០ម៉ឺនរៀល និងឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ចផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី  
អត្ថបទដែលជាប់ទាក់ទង