លោកអធិការស្រុកស្រីសន្ធរអសមត្ថភាពក្នុងការបង្រាបល្បែងសង្វៀនជល់មាន់ក្នុងឃុំព្រែករំដេង សង្ស័យដាក់ភាគហ៊ុនទេដឹង

TNM(ខេត្តកំពង់ចាម)៖ ពលរដ្ឋដាក់ការសង្ស័យថា៖ សង្វៀនជន់មាន់ មួយកន្លែងដែលស្ថិតនៅក្នុងភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដែលមានផ្លូវចូលពីភូមិវាលស្បូវ ឃុំឫស្សីស្រុក ប្រហែលជាង៣គីឡូម៉ែត្រ។

ប្រភពបានបង្ហើបប្រាប់ដល់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះថា៖ ម្ចាស់សង្វៀនជាមន្ត្រី PM និងកូនមន្រ្តីនគរបាលម្នាក់ សុំមិនបញ្ចេញឈ្មោះ ទើបបើកលេងរាល់ថ្ងៃបានគ្មាន អ្នកណាហ៊ានចុះបង្រាបឡើយ ។

ដែលកំពុងមានអ្នកញៀនល្បែង ចូលលេងយ៉ាងគគ្រឹកគគ្រេង ស្រែកហ៊ោកញ្ជៀវកងរំពងពេញព្រៃ មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចុះ បង្ក្រាបឡើយ បែបមានភាគហ៊ុនរឺជាឆ្នាំងបាយហើយមើលទៅបានជាមិនបង្ក្រាប។ ដែលកំពុងប្រឆាំងនិងរដ្ឋាភិបាល ដែលកំពុងទប់ស្គាត់ជំងឺកូវិដ១៩ ២០គុម្ភះក្នុងសហគមន៍ទៀតផង។

ពាក់ព័ន្វសង្វៀនជល់មាន់ ខាងលើអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកសុខ យ៉េន អធិការស្រុកស្រីសន្ធរ បានទេនៅថ្ងៃទី១៨,០៣,២០២១នេះ

ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម សូមមេត្តាចាត់វិធានការណ៍បង្រ្កាបទៅលើទីតាំងសង្វៀនជល់មាន់និងអាប៉ោង ខាងលើនេះ សូមកុំបណ្តែតបណ្តោយជាបន្តទៀតអី ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល ប្រាប់ឱ្យមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តតាមតួនាទីរៀងៗខ្លួន ដើម្បីសមត្ថភាពជូនពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង