ចោរដែលឆក់កាបូប បណ្ដាលឱ្យក្មេងស្រីម្នាក់ស្លាប់ ត្រូវតុលាការឃុំខ្លួនហើយ!
កណ្តាល៖ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។បានសម្រេចចេញដីកាឃុំខ្លួន ចោរឆក់កាបូបម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធឆក់កាបូប បណ្ដាលឱ្យក្មេងស្រីធ្លាក់ពីលើម៉ូតូ ហើយត្រូវរថយន្តកិនស្លាប់ និងម្តាយរបស់នាង របួសធ្ងន់។ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល ។ បានថ្លែងថាៈ ចោរឆក់កាបូបម្នាក់ និងបក្ខពួកដែលកំពុងរត់គេចខ្លួន ប្រឈមជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ សំណុំរឿងនេះតំណាងអយ្យការបានធ្វើការចោទប្រកាន់ពីបទ “លួចមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ ” តាមមាត្រា៣៥៣ , ៣៦០ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ប្រាំ) ឆ្នាំ ទៅ៣០(សាបសិប)ឆ្នាំ ប្រសិនអំពើរនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលធ្វើអំពើរហិង្សា ដែលបណ្តាលឱ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់ ។
ជនត្រូវចោទចំនួន០២នាក់ ទី១ឈ្មោះ សុខខឿន ស៊ីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន) ២ឈ្មោះ ផា សុភ័ណ្ឌ ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល កំពុង(គេចខ្លួន)។ ហេតុការណ៍ឆក់កាបូបនេះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ លោកវរសេនីយ៍ លន ចន្ថា អធិការរងស្រុកស្អាងទទួលផែនព្រហ្មទណ្ឌបានអោយដឹងថាៈ ជនរងគ្រោះ ចំនួន០២នាក់ ទី១ឈ្មោះ រឿន អារីកា ភេទស្រី អាយុ៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបន្ទុកគ្រួសារ (ស្លាប់នៅកន្លែងកើតហេតុ) ទី២ឈ្មោះ ស៊ឹម រស្មី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) អ្នកទាំងពីរត្រូវជាម្ដាយនិងកូន មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ លោកអធិការរងបានបន្ថែមទៀតថាៈ នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បានបើកបរម៉ូតូលើផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង ឌុបជនរងគ្រោះឈ្មោះ អារីកា ត្រូវជាកូន ។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្សយ័ឈ្មោះ ផា សុភ័ណ្ឌ អ្នកបើកម៉ូតូ ឈ្មោះ សុខខឿន សុផាត ។ ជិៈម៉ូតូមកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូប ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូ ដោយជនរងគ្រោះខ្ទាត ចូលទៅក្រោមរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង៕ សម្រួលដោយ ទៀង បុណ្ណរី