ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ និងបើកការដ្ឋានសាងសង់ស្ពានព្រែកកុងវ៉ាន់ និងស្ថាបនាកំណាត់ផ្លូវជាតិ ៧០B ក្រាលកៅស៊ូ DBST និងដាក់លូ សងខាងផ្លូវ ស្ថិតនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល
ខេត្តកណ្ដាល ៖ នាព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ និងបើកការដា្ឋនសាងសង់ស្ពានព្រែកកុងវ៉ាន់ និងស្ថាបនាកំណាត់ផ្លូវជាតិ ៧០B ក្រាលកៅស៊ូ DBST និងដាក់លូ សងខាងផ្លូវ ស្ថិតនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្កកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ស្ថិតនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ និងបើកការដា្ឋនសាងសង់ស្ពានព្រែកកុងវ៉ាន់ និងស្ថាបនាកំណាត់ផ្លូវជាតិ ៧០B ក្រាលកៅស៊ូ DBST និងដាក់លូ សងខាងផ្លូវ នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងបន្ថែមទៀតរបស់ខេត្តកណ្ដាល ក្នុងវិស័យបរិស្ថាន និងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកធនធានមនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព ក្នុងការលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។សម្រួលដោយ ទៀង បណ្ណរី