ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ព្រមទាំងក្រុមការងារនៅតាមអនុគណៈកម្មការជំនាញផ្សេងៗជាច្រើនរូប។ កិច្ចប្រជុំបានធ្វើការពិភាក្សា និងឆ្លងសម្រេចលើការងារនានានៃដំណើរការរៀបចំមហាសន្និបាតទាំងលើទិដ្ឋភាពខ្លឹមសារ ពិធីការ សន្តិសុខ ហិរញ្ញវត្ថុ ផ្សព្វផ្សាយ និងបញ្ហាផ្សេងៗផងដែរ។
សូមបញ្ជាក់ថា យោងសេចក្តីជូនដំណឹងរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃទី២៦ ដល់ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ៕
អត្ថបទដែលជាប់ទាក់ទង