ករណីយកដុំឥដ្ឋគប់រថយន្តFORDនិង ដួលរបួសធ្ងន់២នាក់ ភាគីម្ចាស់រថយន្តអះអាងថាៈខ្លួនមិនបានបើកកៀរម៉ូតូឡើយ
Update, ប៉ៃលិន៖ ជុំវិញករណី ក្មេងស្ទាវ ជិៈម៉ូតូ យកដំឥដ្ឋគប់រថយន្តFORD RANGER នឹងល្បីថាៈ ម្ចាស់រថយន្ត បើកដេញតាមកៀររហូតដួល បណ្ដាលឱ្យភាគីម៉ូតូ រងរបួសធ្ងន់២នាក់នោះ!។ នៅថ្ងៃទី១៧.១១.២០២២ ភាគីម្ចាស់រថយន្ត FORD RANGER បានថ្លែងមកកាន់«TNM»ថាៈ ខ្លួនមិនបានបើករថយន្តបំបុក ឬបើក កៀរម៉ូតូបណ្ដាលឱ្យរបួសធ្ងន់២នាក់នោះទេ.!។ ប្រភពដដែលបញ្ជាក់ថាៈ នៅមុនពេលកើតហេតុ ក្មេងស្ទាវ បានមានជម្លោះនៅកន្លែងក្លិបកម្សាន្ត រួចក៏ជិៈម៉ូតូកាន់ដុំឥដ្ឋមកគប់កញ្ចក់រថយន្តខ្លួន។ ភ្លាមៗនោះខ្លួន ក៏បើករថយន្តដេញតាម ក្នុងបំណងហៅឱ្យឈប់ដើម្បីដោះស្រាយគ្នា។ មិនដូច្នេះអ្វី ស្រាប់តែពួកគេភិតភ័យបើកម៉ូតូយ៉ាងលឿន ជ្រុលទៅបុកបង្គោលសូឡា បណ្ដាលឱ្យដួលរងរបួសធ្ងន់ទាំង២នាក់តែម្ដងទៅ។ ភាគីម្ចាស់រថយន្ត FORD RANGER បញ្ជាក់បន្ថែមថាៈ ក្នុងរបាយការណ៍របស់សមត្ថកិច្ច ក៍អះអាងដែរថាៈពួកគេបើកម៉ូតូ ដួលដោយខ្លួនឯង!។ សូមជម្រាបថាៈ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចមុខអនុសាខាកាកបាទក្រហម ស្រុកសាលាក្រៅ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង០១ៈ១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្ដីរាយការណ៍បានឱ្យដឹងថាៈ ម្ចាស់រថយន្តឈ្មោះ សូ ស៊ីណា ភេទប្រុស អាយុ២៧ឆ្នាំ(អាជីវករ) រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើកបររថយន្តម៉ាក FORD RANGER WILDTRAK ពាក់ស្លាកលេខ 2BW-9449 (មិនរបួស )។
អ្នករួមដំណើរជាមួយរថយន្ត ឈ្មោះ សា ទី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ យន់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន(របួសធ្ងន់បាក់ភ្លៅខាងឆ្វេង)។ បើកបរម៉ូតូម៉ាក Honda Dream ពណ៌ក្រហម ពាក់ស្លាកលេខ ប៉ៃលិន 1C-5782 និងអ្នករួមដំណើរជាមួយម៉ូតូ ពុំស្គាល់អត្តសញ្ញាណនោះឡើយ(រងរបួសធ្ងន់)។ ប្រភពបឋមដំបូងថាៈ នៅមុនកើតហេតុ ភាគីខាងម៉ូតូជិៈ ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចមុខហាងសាច់អាំងមួយកន្លែង ក៏បានយកដុំឥដ្ឋ គប់មកលើរថយន្ត FORD ខាងលើ។ ដែលចតនៅចិញ្ចើមផ្លូវ ខាងមុខហាង ភ្លាមនោះ ម្ចាស់រថយន្តខឹង ក៏បើករថយន្តដេញតាមពីក្រោយ។រហូតដល់កន្លែងកើតហេតុ បានកៀរម៉ូតូជនបង្កឱ្យដួល ជ្រុលទៅបុកបង្គោលភ្លើងសូឡា បណ្ដាលឱ្យជនសង្ស័យទាំង២នាក់ រងរបួសធ្ងន់ទាំង២។ ក្រោយពីសមត្ថកិច្ចជំនាញ បានពិនិត្យ វាស់វែង ដោយភាគីខាងម៉ូតូ ត្រូវបានរថយន្តសង្គ្រោះបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន!។ ខណៈភាគីម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ច យកទៅសួរនាំនៅកន្លែងអធិការដ្ឋាន ។ ចំពោះវត្ថុតាង រថយន្ដ និងម៉ូតូ ត្រូវបានដកហូតយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅរង់ចាំការដោះស្រាយនៅពេលក្រោយ។ ទោះជាយ៉ាងណាក្ដី! ឥឡូវនេះភាគីម្ចាស់រថយន្ត FORD RANGER បានចេញមុខបដិសេធថា«ខ្លួនមិនបានបើករថយន្តបំបុក ឬបើកកៀរម៉ូតូ បណ្ដាលឱ្យរបួសធ្ងន់២នាក់នោះទេ។
គឺគ្រាន់តែបើកដេញតាម ដើម្បីឱ្យឈប់មកដោះស្រាយគ្នាប៉ុណ្ណោះ»៕