រដ្ឋមន្ត្រីបរិស្ថាន អំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់បង្កើន​វិធា​នការបន្ស៊ាំ​នឹ​ង​កា​រ​ប្រែ​ប្រួលអាកាសធាតុ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បាន​អំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និ​ង​ទទូល​ខុ​ស​ត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើន​វិធា​នកា​រ​ប​ន្ស៊ាំ​នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការប្តេជ្ញាចិត្តផ្តល់ថវិកា១០០​ពា​ន់​លា​ន​ដុ​ល្លា​រ​ស​ហ​រដ្ឋអាមេរិក ដូចដែលបានសន្យា ឱ្យបានលឿននិងជាក់ស្តែង និងពន្លឿនកា​រ​ផ្ទេ​រ​ប​ច្ចេ​ក​វិទ្យា​ដ​ល់​ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី​ក្រ​សួ​ង​ប​រិ​ស្ថា​ន បានថ្លែងសុន្ទរកថា ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគី អនុ​ស​ញ្ញាក្រ​ប​ខ័​ណ្ឌ​ស​ហប្រជា​ជា​តិ​ស្តី​ពី​កា​រ​ប្រែ​ប្រួ​ល អាកាសធាតុ កាលពីថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Sharm el-Sheikh សាធារណរដ្ឋ អារ៉ាប់អេហ្ស៊ីប។ ឯកឧត្តម បានឱ្យដឹងថា កម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិត​ផ​ល​ក្នុ​ង​ស្រុ​កសុរប (G​D​P) សម្រា​ប់​ស​ក​ម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមព​លក​កើ​តឡើងវិញ ការ​ពា​រព្រៃឈើ និ​ងរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យផែន​កា​រ​នានា ជាអាទិ៍ យុ​ទ្ធ​សា​ស្រ្ត​អ​ភិ​វ​ឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងរបា​យ​កា​រ​ណ៍​​បច្ចុ​ប្បន្ន​ភាព​កា​រ​ចូ​ល​រួ​ម​ចំ​ណែ​ករបស់ជាតិដើម្បីអនុ​វត្តអនុសញ្ញាក្របខ័ណ្ឌសហប្រ​ជាជា​តិ​ស្តី​​​ពីកា​រប្រែ​ប្រួល​អា​កាសធាតុ ដែល​នឹងរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើ​ទោះ​​​​ជា​មាន​កា​រ​ប្រែ​ប្រួ​លអា​កា​ស​ធា​តុក្តី។ ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយនិង កំណើ​ន​សេ​ដ្ឋ​កិ​​ច្ច​០​២​ទស្សវត្សចុងក្រោយ​កម្ពុ​ជាបានប្រែក្លាយពីប្រទេសចំណូលទាប ទៅ ជាប្រទេ​សចំ​ណូ​ល​ម​ធ្យ​ម​កម្រិតទាប និង​កំពុ​ង​​វិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រ​ការ​នេះ​បា​ន​ផ្ត​ល់​ឱ​កាសឱ្យកម្ពុជា​បើ​ក​ទំ​ព័រថ្មីក្នុងនាមជារដ្ឋអធិបតេយ្យ ជាសមាជិក ពេញមុ​ខពេ​ញមា​ត់​នៃ​ស​ហគម​ន៍ប្រ​ជា​ជា​តិ​ក្នុ​ង​កា​រ ចូលរួមទប់ស្កាត់វិបត្តិសកលនានា។ជាមួយគ្នានេះដែរក្នុងនាមជាប្រធានអាស៊ានប្តូរវន្ត កម្ពុជាបានផ្តួចផ្តើម កិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនា​យ​ករដ្ឋមន្ត្រី ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង