កម្ពុជា-ព្រុយណេ ពេញចិត្តនឹងទំនាក់ទំនងទ្វេភាគី និងប្តេជ្ញាក្នុងពង្រឹងចំណងមិត្តភាពលើកក ម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជានិងព្រុយណេ បាន សម្តែងការពេញចិត្តនឹងទំនាក់ទំនងទ្វេភាគីនិងបានបន្តប្តេជ្ញាពង្រឹងចំណងមិត្តភាពឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ យោងតាមសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជានិងព្រុយណេក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៤វិច្ឆិកាបានលើកឡើងថា ថ្នាក់ដឹកនាំកម្ពុជានិងព្រុយណេបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ ចំណងមិត្តភាព ដ៏រឹងមាំនិងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងព្រុយណេ ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។ ក្រសួងការបរទេសបញ្ជាក់ថា ភាគីទាំងពីរក៏បានបញ្ជាក់អំពីការប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា ដូចជា វិស័យការពារជាតិនិងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ ថាមពល អប់រំនិងការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងសុខភាពសាធារណៈ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែ ករបស់ព្រុយណេក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក្នុងគោលដៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍននៅក្នុងអាស៊ាន។ ប្រភពដដែលបានលើកឡើងថា ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការជំរុញការធ្វើទំនាក់ទំនងជាប្រចាំរវាងមន្រ្តីជាន់ខ្ពស់ពីបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ លើសពីនេះថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ តាមរយៈការផ្លាស់ប្ដូរព័ត៌មានស្ដីពីភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននានា ព្រមទាំងការផ្លាស់ប្ដូរមន្រ្តីការពារជាតិជាន់ខ្ពស់ គម្រោងកសាងសមត្ថភាព និងពិនិត្យលទ្ធភាពក្នុងការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ បន្ថែមពីនេះថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាថា នឹងជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីដោយលើកទឹកចិត្តដល់វិស័យឯកជនឱ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតក្នុងការធ្វើធុរកិច្ចលើវិស័យនានាដែលមានសក្ដានុពល និងធានានូវការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀង ស្ដីពីការចៀស វាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ភាគីទាំងពីរបានឯកភាពផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តល្អៗស្ដីពីទំនើបភាវូបនីយកម្មផ្នែ កឧស្សាហកម្មឱ្យស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០។ ភាគីកម្ពុជាបានលើកទឹកចិត្តឱ្យមានការវិនិយោគផ្ទាល់ពីព្រុយណេ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្មពឹងផ្អែកលើចំណេះដឹង។ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងលេចធ្លោ ដូចជា សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល។ បើតាមសេចក្តីថ្លែងការណ៍រួមដដែលបានលើកឡើងថា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ និងវប្បធម៌ ព្រមទាំងការតភ្ជាប់ផ្លូវអាកាស និងផ្លូវសមុទ្ររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានទទួលស្គាល់នូវសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយ ដើម្បី លើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង