ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
– ការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយមន្ត្រីសុខភាពសត្វ និងផលិតកម្មសត្វស្រុកតាំងគោក បន្តចុះជួបកសិករចិញ្ចឹមសត្វគោក្របីនៅទំនាបបឹងទន្លេសាបហើយបានចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោបានចំនួន ១០០ក្បាល នៅឃុំពង្រ ស្រុកតាំងគោក។
– ផ្នែកសុខភាពសត្វ និងផលិតកម្មសត្វស្រុកស្ទោង បានចុះចាក់វ៉ាក់សាំងការពារជំងឺអ៊ុតក្តាម គោ ក្របី ជូនកសិករនៅភូមិត្រាចជ្រុំ ឃុំសំព្រោជ ស្រុកស្ទោង។
– ខណខណ្ឌរដ្ឋបាលជលផ បានដឹកនាំសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ សហការជាមួយកងរាជអាវុធខេត្តកំពង់ធំ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្រ្តឃុំកំពង់គោ និងឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាលទ្ធផលរុះរើ និងបំផ្លាញចោល ៖
+ របាំងសាច់អួនចំនួន ៣របាំង ប្រវែង ១០៥០ម៉ែត្រ
+ របាំងស្បៃមុងចំនួន ០៣របាំង ប្រវែង ១៥០ម៉ែត្រ
+ ឡុកចំនួន ០៩គ្រឿង
+ លូចំនួន ១៨មាត់
+ បង្គោលចំនួន ៦៣០ដើម។
– សង្កាត់រដ្ឋបាលជលផលពាមបាង សហការជាមួយកម្លាំងចម្រុះ ចុះប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ស្តីពីវិធានការណ៍បង្រ្កាបបទល្មើសជលផល នេសាទដោយឧបករណ៍អូសលៀសដោយកម្លាំងម៉ាស៊ីនកុំអោយប្រព្រឹត្តបន្តទៅទៀត។សម្រួលដោយ ទៀង បុណ្ណរី






