អត្ថប្រយោជន៍ជីរនាងវង(basil) និងជាឱសថ ព្យាបាលរោគ


ជីរនាងវង(basil) មានកម្ពស់៣០-៩០ស.ម មានក្លិនឈ្ងុយប្រហើរ គ្មានរោមរាងមូលឬបួនជ្រុងពណ៌បៃតង។ស្លឹកឈម ពណ៌ បណ៌បៃតងរាងទ្រវែង១៥x០,៥-២ស.ម គ្មានរោម មានក្រពេញ។ កញ្ចុំផ្កានៅចុងមែក អ័ក្សទម្រកញ្ចុំផ្កាមានរោម។ ផ្កាពណ៌សឬស្វាយខ្ចី មានទងខ្លី១-២ម.ម មានស្ទប ស្រោបដោយក្រពេញផ្កាពណ៌សនឹងស្វាយ។ បំពង់ត្របកផ្កាមានរោមនៅផ្ទៃក្នុង ត្របកផ្កាមានប្រវែង៤-៥ម.ម តែធាចលូតដល់៦-៨ម.ម ក្រោមផ្លែ។ គ្រាប់តូចៗពណ៌ខ្មៅ មានកំពកតូចៗ មានជាតិម្សៅ (mucilage) បើត្រូវទឹកអាចរីកអន្ធិលៗ គេអាចបរិភោគបាន។ ដុះនៅតំបន់ក្តៅនិងត្រជាក់បង្កួរ។
ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
_គ្រឿងទេស បន្ថែមក្លិនឈ្ងុយ និងសោភ័ណភាពក្នុងម្ហូបអាហារ ធ្វើជាអន្លក់ បន្លែល្បោយ។
_ ឱសថ ព្យាបាលរោគឈឺក្បាល ឈឺពោះ គ្រុនក្តៅ ផ្តាសាយ ក្អក និងទម្លាក់ព្រូន។
#សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា

អត្ថបទដែលជាប់ទាក់ទង