រកឃើញបុរសម្នាក់ទៀតមានវិជ្ជមានវីរុសកូវីដ-១៩ នៅភូមិផ្សារតូច

TNM(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង០៨ និង៥០នាទី ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ បុរស អាយុ៤១ឆ្នាំ ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺ សេង ចិន្តា ហៅអ៊ីត ជាតារាកំប្លែង CTN។

បច្ចុប្បន្នអ្នកជំងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៊ីនធើខនទីណង់តាល់ (The Great Duke)។ ចំពោះអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺមានចំនួន០៣នាក់ (ស្រី០៣នាក់) បន្តទៀត មន្ត្រីសុខាភិបាលនឹងត្រៀមយកសំណាកទៅពិនិត្យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ជាបន្តទៀតនៅទីតាំងខាងលើ ហើយអាជ្ញាធរបានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង