លទ្ធផលនៃការធ្វើតេស្តលើកទី១ នៃអ្នកពាក់ព័ន្ធបុគ្គល កក្កដា សោភ័ណ្ឌ (មង្គលការខេត្តតាកែវ)

TNM(ខេត្តតាកែវ) ៖ លទ្ធផលធ្វើតេស្តលើកទី១ ចំពោះអ្នកពាក់ព័ន្ធបុគ្គល កក្កដា សោភ័ណ្ឌ នៅក្នុងពិធីមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ជាង១០០នាក់ គឺអវិជ្ជមានទាំងអស់។ នេះបើការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ។

លោកវេជ្ជបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា «សំណាកមនុស្ស១០១នាក់ ដែលយើងយកទៅធ្វើតេស្ត លទ្ធផលអវិជ្ជមានទាំងអស់ លើកទី១»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុគ្គល កក្កដា សោភ័ណ្ឌ បានមកចូលរួមពិធីមង្គលការមិត្តភក្តិ របស់ខ្លួន នៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលពិធីបង្គលការនេះ មានអ្នកចូលរួមប្រមាណ ៣០០នាក់។ បន្ទាប់ពីបានចូលរួមមង្គលការបានពីរថ្ងៃ បុគ្គលខាងលើបានទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលលទ្ធផល គឺវិជ្ជមានជំងឺកូវីដ-១៩។

បន្ទាប់ពីទទួលបានដំណឹងវិជ្ជមាននេះ អាជ្ញាធរខេត្តតាកែវ បានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោជន៍ ជាមួយបុគ្គល កក្កដា សោភ័ណ្ឌ ជិត៤០០នាក់ ដោយបិទភូមិរបស់ប្រជាជន និងកំណត់ឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង