ឥណ្ឌា​បន្តរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ​ជាង​២​ម៉ឺន​នាក់​ទៀត​

TNM(​ញូ​​ដេលី) ៖ យោងតាម​ទិន្នន័យ​ចុង​ក្រោយពី​ក្រសួងសុខាភិបាល​សហព័ន្ធ​បានឱ្យដឹងថា ​ចំនួន​ករណី​ឆ្លង​កូ​វីដ​១៩​បាន​កើន​ឡើងដល់១១.៤០៩.៨៣១​ករណី​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ករណី​ឆ្លង​ថ្មី​ចំនួន ២៤.៤៩២​ករណី​ទៀត​ត្រូវបាន​ចុះបញ្ជី​ក្នុង​រយៈពេល ២៤ម៉ោងចុងក្រោយ​នេះ​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន ចិន​ស៊ិន​ហួរ​។​

​យោងតាម​ទិន្នន័យ​ផ្លូវការ​បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់១៥៨.៨៥៦ នាក់ ខណៈ​អ្នកជំងឺ​ចំនួន ១៣១​នាក់​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ អ្នកកំពុង​សម្រាក​ព្យាបាល​ចំនួន ២២៣.៤៣២​នាក់​នៅក្នុង​ប្រទេស ខណៈអ្នកជំងឺ ១១.០២៧.៥៤៣ នាក់​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ។

​មានការ​កើនឡើង​នូវ​អ្នក​សម្រាក​ព្យាបាល​ចំនួន​៤.១៧០ ករណី​ក្នុង​រយៈពេល២៤ ម៉ោង​មុននេះ។​ ទន្ទឹមនឹង​នេះដែរ​រដ្ឋា​ភិ​បាល​សហព័ន្ធ​បាន​បង្កើន​នូវ​កន្លែង​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស ខណៈដែល​មនុស្ស​ជាង​២២៨ លាន​ត្រូវបាន​ធ្វើតេស្ត​៕

 

អត្ថបទដែលជាប់ទាក់ទង