សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ ចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះតាមបណ្តាញតេឡេក្រាមថា ៖ ប្រធានអាស៊ានឆ្នាំ២០២២ចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ។
ខ្ញុំនឹងពាក់នាឡិកានេះក្នុងការប្រជុំអាស៊ាននៅភ្នំពេញ និងបន្តពាក់នៅឥណ្ឌូនេសុី ពេលប្រជុំG20 ថ្ងៃ១៥ ដល់ ១៦ បន្ទាប់មកពាក់ចូលរួមប្រជុំAPEC នៅថៃ ថ្ងៃ១៧ និង ១៨ វិច្ចិកា ២០២២ ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេសុី និងថៃ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ (ខ្មែរធ្វើបាន)៕